អាម៉េរិក៖ អតីតប្រធានាធិបតីអាម៉េរិក និងជាបេក្ខភាពប្រធានាធិបតីអាម៉េរិកអាណត្តិថ្មីឆ្នាំ ២០២៤ នេះលោកដូណាល់ត្រាំបានប្រកាសប្រាប់អ្នកគាំទ្រខ្លួនថាលោកឈរឈ្មោះជាប្រធានាធិបតីអាម៉េរិកតែមួយអាណត្តិនេះតែប៉ុណ្ណោះ លោកនិងឈប់ប្រឡូកក្នុងនយោបាយបន្តប្រសិនបើរូបលោកចាញ់ឆ្នោតជាមួយនិងលោកស្រី Harris ក្នុងខែវិច្ឆិការខាងមុខនេះ។
ថ្លែងក្នុងបទសម្ភាសន៍ក្នុងកម្មវិធីទូរទស្សន៍ Full Measure កាលពីថ្ងៃអាទិត្យ លោកត្រាំបានបញ្ចាក់ថាចប់អាណត្តិនេះលោកនិងមិនបន្តឈរឈ្មោះជាប្រធានាធិបតីអាម៉េរិកឡើយ តែលោកជឿជាក់យ៉ាងមុតមាំថាតំណែងជាប្រធានាធិបតីអាណត្តិថ្មីនេះលោកនិងអាចដណ្តើមពីលោកស្រី Harris បាន។
គួរបញ្ជាក់ថាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិកនិងធ្វើឡើងក្នុងដើមខែវិច្ឆិការឆ្នាំ ២០២៤ ខាងមុខនេះដែលមានលោកដូណាល់ត្រាំជាអតីតប្រធានាធិបតីអាម៉េរិក ប្រកួតប្រជែងជាមួយនិងលោកស្រី Kamala Harris ដែលជាអនុប្រធានាធិបតីអាម៉េរិកក្នុងអាណត្តិលោកបៃដិន។
ការបោះឆ្នោតជ្រើសមេដឹកនាំអាម៉េរិកក្នុងអាណត្តិថ្មីនេះអាចនិងនាំភាពច្របូកច្របល់ក្នុងវិបត្តិនយោបាយអាម៉េរិកម្តងទៀតប្រសិនបើការផ្ទេរអំណាចទៅកាន់អ្នកដែលឈ្នះមានភាពចម្រូងចម្រាស់៕