តូក្យូ៖ មនុស្សយ៉ាងហើចណាស់ ៦ នាក់បានស្លាប់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បង្កទៅជាទឹកជំនន់ និងការរអិលបាក់ដីនៅប្រទេសជប៉ុន ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាប៉ុន្មានថ្ងៃមិនធ្លាប់មានបានបង្កទៅជាទឹកជំនន់ជន់លិចតំបន់ជាច្រើនក្នុងប្រទេសជប៉ុន។ គិតត្រឹមថ្ងៃច័ន្ទនេះមានមនុស្សស្លាប់ដោយសារទឹកជំនន់កើនដល់ ៦នាក់ និងជាច្រើននាក់ទៀតកំពុងបាត់ខ្លួន។
យោងតាមការចុះផ្សាយរបស់ព័ត៌មានជប៉ុន NHK បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបានវាយលុកតំបន់ Ishikawa កាលពីថ្ងៃសៅរ៌ដោយកម្រស់ទឹកកើនដល់ ៥៤០ មីលីម៉ែត្រដែលដែលជាកម្ពស់ទឹកខ្ពស់ខ្លាំងមិនធ្លាប់មានតំបន់ជាច្រើនត្រូវបានទឹកជន់លិច ហេដ្ឋរចនាសម្ព័ន្ធនាៗពោរពេញទៅដោយទឹកជោគជាំតាមផ្លូវនាៗ។ផ្ទះសរុបចំនួន ៤០០០ គ្រួសាររងការខូចខាតនិងគ្មានអគ្គិសនីប្រើប្រាស់បន្ទាប់ពីភ្លៀងធ្លាក់៕