Cctimesw1140xh150cm copy

គម្រោង«ព្រលានយន្តហោះ»ថ្មីរបស់ថៃ ត្រៀមទាញភ្ញៀវទេសចរ និងពាណិជ្ជកម្ម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ថៃ៖ ព្រលានយន្តហោះថ្មីរបស់ប្រទេសថៃ ដែលមានឈ្មោះថា អ៊ូតាប៉ាវ (U-Tapao) កំពុងជំរុញដំណើរការសាងសង់ ព្រលានថ្មីនេះ គ្របដណ្តប់លើផ្ទៃដី ១០៤០ហិកតា នឹងមានផ្លូវរត់ប្រវែង ៣,៥ គីឡូម៉ែត្រចំនួនពីរ កន្លែងដាក់យន្តហោះចំនួន ១២៤ និង ស្ថានីយដែលមានសមត្ថភាពផ្ទុកអ្នកដំណើរជាង ៦០ លាននាក់ក្នុងមួយឆ្នាំ។ ព្រលាននេះ ថៃរំពឹងថា នឹងជួយទាក់ទាញភ្ញៀវទេសចរ​ និង បង្កើតជាតំបន់ពាណិជ្ជកម្ម វិនិយាគបន្ថែម។

គម្រោងព្រលានយន្តហោះថ្មីនេះ ថៃរៀបចំឱ្យមាននូវ តំបន់ពាណិជ្ជកម្ម និង ការកម្សាន្តទំហំ ១៦០ហិកតា ត្រូវសាងសង់ រួមទាំងផ្សារទំនើបប្រណីត ហាងទំនិញគ្មានពន្ធ សណ្ឋាគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម មជ្ឈមណ្ឌលវេជ្ជសាស្ត្រ និងផ្លូវសម្រាប់ប្រណាំងរថយន្ត Formula 1។ គម្រោងនេះបានទាក់ទាញចំណាប់អារម្មណ៍ពីវិនិយោគិនបរទេសដូចជាសណ្ឋគារ MGM Resorts និង សណ្ឋគារលំដាប់ផ្កាយ ៥ Wynn Macau ជាដើម។

សំណង់ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅឆ្នាំ ២០២៥ នឹងបើកសម្ពោធនៅឆ្នាំ ២០៣១។ ព្រលានថ្មីអ៊ូតាប៉ាវ បានត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលកណ្តាល សម្រាប់ទេសចរណ៍ និង អាជីវកម្មសកលដែលនិងជំរុញវិស័យសេដ្ឋកិច្ចថៃឲ្យកាន់តែរីកចម្រើន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង