Smart saver cctime web bannertif

ទូតអាម៉េរិកប្តេជ្ញាចាប់ដៃជាមួយកម្ពុជាទប់ស្កាត់«ការជួញដូរមនុស្ស និងល្បែងអនឡាញ»

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក Wesley Holzer អ្នកនាំពាក្យស្ថានទូតអាម៉េរិកប្រចាំកម្ពុជា

ភ្នំពេញ៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានថ្លែងពីការប្តេជ្ញាបន្តសហការ និង ចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ដោះស្រាយលើបញ្ហាក្នុងតំបន់ និងពិភពលោកនៃការព្រួយបារម្ភរួម ជាពិសេស ប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ការជួញដូរមនុស្ស ដែលអាចប៉ះពាល់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបរិយាកាសធុរកិច្ចរបស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក Wesley Holzer អ្នកនាំពាក្យស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ថ្លែងប្រាប់ ស៊ីស៊ីថាមស៍។

ទាក់ទងនឹងការដាក់ទណ្ឌកម្មរបស់របស់ក្រសួងសេដ្ឋកិច្ចអាម៉េរិកដោយបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ លោក Wesley Holzer អះអាងថា ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ ចំពោះការជួញដូរមនុស្ស និងការរំលោភបំពានផ្សេងទៀត ហើយទណ្ឌកម្មនេះមានគោលដៅ និងកែសម្រួល ដើម្បីដោះស្រាយការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានខាងផ្នែកសេដ្ឋកិច្ច។

តែយ៉ាងណាក្តី អ្នកនាំពាក្យស្ថានទូតអាម៉េរិករូបនេះ បញ្ជាក់ថា សហរដ្ឋអាម៉េរិក នៅតែបន្តចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា លើបញ្ហាក្នុងតំបន់ និងពិភពលោកនៃការព្រួយបារម្ភ រួមទាំងប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិត ការជួញដូរមនុស្ស និងនីតិរដ្ឋ ដែលអាចប៉ះពាល់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបរិយាកាសធុរកិច្ចរបស់កម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង