Cctimesw1140xh150cm copy

«ផ្ទុះអាយកូម»នៅលីបង់ អ៊ីរ៉ង់ព្រមានឆ្លើយតបយ៉ាងខ្លាំងក្លាទៅអ៊ីស្រាអែល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អ៊ីរ៉ង់៖ អ៊ីរ៉ង់បានប្រកាសព្រមានចំៗទៅអ៊ីស្រាអែលថាខ្លួននិងឆ្លើយតបយ៉ាងខ្លាំងក្លាមិនធ្លាប់មានទៅកាន់អ៊ីស្រាអែលវិញក្រោយពីឧបករណ៍ទាក់ទងគ្នាបានផ្ទុះព្រមៗគ្នាដែលបានសម្លាប់ក្រុម Hezbollah អស់ជាង ២០នាក់ និងមានអ្នករងរបួសជាង ៥០០នាក់។


តាមការប្រកាសរបស់មេបញ្ជាការឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Hossein Salami បានប្រាប់ប្រធានក្រុម Hezbollah លោក Hassan Nasrallah កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ថាអ៊ីរ៉ង់និងឆ្លើយតបទៅកាន់អ៊ីស្រាអែលឲ្យធ្ងន់ធ្ងរនិងខ្លាំងក្លាមិនធ្លាប់ជុំវិញនៃការផ្ទុះឧបករណ៍ទាក់ទងគ្នាដែលគេរកឃើញថាជាផលិតផលរបស់អ៊ីស្រាអែល។

ក្នុងការផ្ទុះឧបករណ៍ទាក់ទងគ្នាមិនធ្លាប់មានពីមុនមកនេះប្រទេសលីបង់ និងក្រុមហេសបូឡាហ៍បានចោទប្រកាន់អ៊ីស្រាអែលជាអ្នកនៅពីក្រោយចំពោះការវាយប្រហារកាលពីថ្ងៃអង្គារ និងថ្ងៃពុធ ដែលបានសម្លាប់មនុស្ស ៣៧ នាក់ និងរបួសប្រហែល ៣.០០០ នាក់។

អ៊ីរ៉ង់ និងអ៊ីស្រាអែល តែងតែគំរាមកំហែងគ្នាទៅវិញទៅមកបន្ទាប់ពីភាពតានតឹងជាច្រើនទស្សវត្សរ៍ រហូតដល់ប្រទេសអ៊ីរ៉ង់បានបង្ហោះយន្តហោះគ្មានមនុស្សបើក និងមីស៊ីលដោយផ្ទាល់ទៅលើអ៊ីស្រាអែល កាលពីខែមេសាកន្លងទៅ ដែលបានបំផ្លាញទីតាំងមួយចំនួនក្នុងប្រទេសអ៊ីស្រាអែល៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង