Cc time web banner 054637

លោក ហួត ហាក់ ប្តូរទៅជា«រដ្ឋមន្ត្រីក្រសួងទេសចរណ៍»លោក សុខ សូកេន ប្តូរទៅកាន់«រដ្ឋមន្រ្តីក្រសួងអធិការកិច្ច»

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ពីឆ្វេង៖  លោក សុខ សូកេន និង លោក ហួត ហាក់។ រូបភាព៖ បាល រាល ស៊ីស៊ីថាមស៍

ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នៅថ្ងៃ ទី២០ កញ្ញា បានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពរបស់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិនិត្យសំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជាចំនួន ២រូប។

ជាលទ្ធផល រដ្ឋសភាស បានបោះឆ្នោតសម្រេចអនុម័ត កែសម្រួលសមាភាពរាជរដ្ឋាភិបាល ដោយបានសម្រេចផ្តាស់ប្តូរ លោក ហួត ហាក់ ពីរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ទៅកាន់ជា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ប្តូរ  លោក សុខ សូកេន ពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទៅកាន់ជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច។ការបោះឆ្នោតរបស់រដ្ឋសភានេះ ដោយមានសំឡេងគាំទ្រពីសមាជិករដ្ឋសភា ១០៦ សំឡេង នៃចំនួនសរុប។ 


Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង