ភ្នំពេញ៖ ក្រុមអ្នកដឹកជញ្ជូនអាហារតាមអនឡាញរបស់ក្រុមហ៊ុនPanda កំពុងតែធ្វើការប្រមូលផ្តុំគ្នានៅផ្លូវ៦០ម៉ែត្រ ដើម្បីធ្វើការតវ៉ាឡើងតម្លៃទៅលើជើងដឹកឱ្យមកដូចធម្មតាវិញ ដូចដែលក្រុមហ៊ុនបានសន្យាមាន៤ចំនុចដូចជា ស្នើសុំតម្លៃជើងដឹក ៧៣សេនដូចធម្មតា, គិតតម្លៃតាំGoogle Map, អត្រាភាគរយនៃការដឹក និងកុំឱ្យប៉ះពាល់និងបញ្ឈប់បុគ្គលិកណាមួយនៅក្នុងពេលតវ៉ា។ ការតវ៉ានេះធ្វើឡើងនៅវេលាម៉ោង ១២ ថ្ងៃត្រង់ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០។



