Cctimesw1140xh150cm copy

«ផ្ទុះអាយកូម»នៅលីបង់ផ្តាច់ជីវិតមនុស្ស២០នាក់ និងរបួសជាង៤៥០នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

លីបង់៖ មនុស្សយ៉ាងតិច២០នាក់បានស្លាប់ និងជាង៤៥០នាក់បានរងរបួសនៅក្នុងការផ្ទុះអាយកូមនៅក្នុងប្រទេសលីបង់។ វិទ្យុទាក់ទង រឺហៅថាអាយកូមដែលប្រើប្រាស់ដោយក្រុមប្រដាប់អាវុធ Hezbollah បានផ្ទុះនៅជាយក្រុងភាគខាងត្បូងនៃរដ្ឋធានី Beirut និងភាគខាងត្បូងប្រទេសលីបង់ ដែលជាតំបន់ក្រុមប្រដាប់អាវុធ Hezbollah កំពុងឈរជើង។ ការផ្ទុះអាកូមព្រមៗគ្នានេះកើតឡើងចំពេលដែលភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុម Hezbollah កំពុងតែរីកកាន់តែខ្លាំងឡើងមិនធ្លាប់មានកន្លងមក។

ក្រុមប្រដាប់អាវុធ Hezbollah បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការវាយប្រហារនោះ ដែលក្រុមនេះបានចាក់ទុកអ៊ីស្រាអែលជាអ្នកបញ្ជានិងរៀបចំឲ្យផ្ទុះអាយកូមដែលក្រុម Hezbollah ប្រើសម្រាប់ទាក់ទងគ្នា។ ជាការឆ្លើយតបអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយលើការចោទប្រកាន់នេះទេ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានអំពីហានិភ័យនៃការកើនឡើងនៃភាពតានតឹងនិងការរីកសាយភាពនៃសង្រ្គាមកាន់តែខ្លាំងឡើងក្នុងតំបន់មជ្ឈិមបូព៌ា លោកបានអំពាវនាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ និងស្វែងរកកិច្ចចចារដើម្បីបញ្ចប់ជម្លោះជាមួយគ្នា៕

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres
មឈូសរបស់លោក Mohammed Mahdi កូនប្រុសរបស់សមាជិកសភា Hezbollah Ali Ammar ដែលត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ បន្ទាប់ពីអាយកូមរបស់លោកបានផ្ទុះនៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ប្រទេសលីបង់


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង