Cctimesw1140xh150cm copy

ក្មេងប្រុសជប៉ុនម្នាក់ត្រូវបានជនមិនស្គាល់មុខ«ចាក់សម្លាប់»ក្នុងប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

តូក្យូ៖ ក្មេងប្រុសជនជាតិជប៉ុនអាយុ ១០ ឆ្នាំម្នាក់ត្រូវបានជនល្មើសចាក់សម្លាប់ ខណៈពេលដែលរូបគេកំពុងធ្វើដំណើរទៅសាលារៀននៅទីក្រុង Shenzhen ប្រទេសចិន។ អាជ្ញាធរចិនបានឱ្យដឹងថា ក្មេងប្រុសនេះត្រូវបានចាក់សម្លាប់នៅតាមផ្លូវទៅសាលាជប៉ុននៅម៉ោងប្រហែល ៨ ព្រឹកកាលពីថ្ងៃពុធ ដោយជនដៃដល់អាយុ ៤៤ ឆ្នាំដែលត្រូវបានចាប់ខ្លួននៅនឹងកន្លែង។

លោកស្រី Yoko Kamikawa រដ្ឋមន្ត្រីការបរទេសជប៉ុនបានប្រាប់បានឲ្យដឹងនាថ្ងៃព្រហស្បតិ៍នេះ ជនរងគ្រោះបានស្លាប់ក្រោយពីបានបញ្ចូនទៅកន្លែងសង្រ្គោះបន្ទាន់។ លោកស្រីបានសម្តែងការសោកស្តាយជុំវិញរឿងដែលអាក្រក់បែបនេះកើតឡើងលើកុមារ។លោកស្រីបានស្នើឱ្យប្រទេសចិនផ្តល់ការពន្យល់លម្អិតអំពីការពិត និងចាត់វិធានការសុវត្ថិភាពខ្លាំងដល់ពលរដ្ឋជប៉ុនដែលកំពុងស្នាក់នៅ និងរៀនសូត្រក្នុងប្រទេសចិន។

កាលពីខែមិថុនា បុរសម្នាក់បានព្យាយាមវាយកម្ទេចឡានក្រុងដែលប្រើប្រាស់ដោយសាលាជប៉ុនមួយក្នុងទីក្រុង Suzhou ភាគខាងកើត បណ្តាលឲ្យស្លាប់ជនជាតិចិនម្នាក់ ដែលព្យាយាមការពារម្តាយជនជាតិជប៉ុន និងកូនរបស់គេពីការវាយប្រហារ។

ចិនប្រារព្ធខួបលើកទី៩៣នៃការវាយប្រហារចូលរបស់ពីទាហានជប៉ុន

ការចាក់សម្លាប់កុមារនេះបានកើតឡើងនៅជិតសាលារៀនមួយក្នុងថ្ងៃគម្រប់ខួបនៃឧប្បត្តិហេតុមួយក្នុងឆ្នាំ ១៩៣១ ដែលបង្កឱ្យមានសង្គ្រាមរវាងចិន និងជប៉ុនដោយបានសម្លាប់ពលរដ្ឋអស់ជាង ២០លាននាក់ ដែលជាប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតមួយរវាងទំនាក់ទំនងចិន និងប្រទេសជប៉ុន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង