រុស្ស៊ី៖ ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធប្រពន្ធផ្សព្វផ្សាយជាច្រើនរួមមាន Facebook, Instagram បានប្រកាសបិតលើគណនីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ RT និងផ្សេងៗមួយចំនួនទៀតរបស់រុស្ស៊ី ដោយក្រុមហ៊ុននេះបានចោទប្រកាន់ថាប្រពន្ធផ្សព្វផ្សាយរបស់រុស្ស៊ីបានធ្វើការជ្រៀជ្រែងចូលក្នុងសហរដ្ឋអាម៉េរិក ។ កាសម្រេចបិតខ្ទប់សារព័ត៌មានរបស់រុស្ស៊ីនេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Joe Biden បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹង RT និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតដែលគ្រប់គ្រងដោយទីក្រុងម៉ូស្គូ។
អ្នកនាំពាក្យក្រុមហ៊ុន Meta បានបញ្ជាក់ថាបន្ទាប់ពីការពិចារណាយ៉ាងប្រុងប្រយ័ត្ន META បានពង្រីកការអនុវត្តជាបន្តបន្ទាប់ ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី ដូចជាសារព័ត៌មាន Rossiya Segodnya, RT និងអង្គភាពពាក់ព័ន្ធផ្សេងទៀត ឥឡូវនេះ សារព័ត៌មានទាំងនោះបានបិតចោលទាំងស្រុងលើ Facebook៕