Cctimesw1140xh150cm copy

ចិនប្រកាស«អាសន្នកម្រិត៥»ក្រោយព្យុះវាយប្រហារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ប្រទេសចិននាល្ងាចថ្ងៃអង្គារទី ១៧ ខែកញ្ញានេះបានប្រកាសអាសន្នកម្រិត ៥ លើកដំបូងមិនធ្លាប់មានក្នុងទីក្រុងសៀហៃក្រោយព្យុះកំណាចទីហ្វុងបេប៊ីនកាបានវាយប្រហារតំបន់ជាច្រើនក្នុងក្រុងសៀងហៃដោយក្នុងនោះបានបំផ្លិចបំផ្លាញដើមឈើនាៗតាមដងវិថី ទឹកក្នុងទន្លេកើនឡើងខ្លាំងមិនធ្លាប់មាន និងពលរដ្ឋរាប់ម៉ឺននាក់ត្រូវបង្ខំចិត្តជម្លៀសទៅកាន់ទីមានសុវត្ថិភាពជាបណ្តោះអាសន្ន។

បើតាមការចុះផ្សាយសារព័ត៌មានរដ្ឋចិនគិតត្រឹមល្ងាចថ្ងៃ អង្គារនេះ ទីក្រុងនានានៅក្នុងតំបន់ដីសណ្ដទន្លេ Yangtze របស់ប្រទេសចិន បានលុបចោលរថភ្លើង និងជើងហោះហើរ បិទផ្លូវ និងជម្លៀសពលរដ្ឋចេញពីតំបន់ភ្លាមៗក្រោយព្យុះបេប៊ីនកាបានបោកបក់ក្នុងទីក្រុងសៀងហៃកាលពីថ្ងៃចន្ទ ដែលបណ្តាលឱ្យមានការខូចខាតហេដ្ឋរចនាសម្ព័ន្ធជាច្រើន។ ព្យុះបេប៊ីនកាដែលជាព្យុះទី ១៣ នៃឆ្នាំនេះ បានបោកបក់នៅស្រុក Pudong នៃទីក្រុងសៀងហៃ និងធ្វើឲ្យមានភ្លៀងធ្លាក់ជោគជាំមិនធ្លាប់កើនមានក្នុងក្រុងសៀងហៃជា ៧ ទសវត្សរ៍។

ទីក្រុងសៀងហៃបានជម្លៀសពលរដ្ឋប្រមាណជាង ៤០ម៉ឺននាក់ លុបចោលការធ្វើដំណើរតាមរថភ្លើង ៥៧៧ គ្រឿង និងលុបចោលជើងហោះហើរ ១,៤៦១ ជើង។ នៅក្នុងខេត្ត Jiangsu ក្បែរនោះ ទីក្រុងនានា រួមទាំង Nantong និង Suzhou បានរងការវាយលុកដោយភ្លៀងធ្លាក់ខ្លាំង និងខ្យល់បកយ៉ាងខ្លាំងក្លា។ នាវាជាង ២ម៉ឺនគ្រឿង បានត្រឡប់ទៅកំពង់ផែក្នុងខេត្ត Jiangsu វិញ ដោយការដ្ឋានសំណង់ជាង ៧ពាន់ និងកន្លែងទេសចរចំនួន ៣១៥ នៅក្នុងខេត្តក៏ត្រូវបានបិទផងដែរ។

មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិនបានព្រមានថាព្យុះនេះ នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង បន្តនៅក្រុងសៀងហៃភាគខាងជើង ស៊ីជាំង ភាគខាងត្បូងជាំងស៊ូ និងវាយប្រហារក្នុងទីក្រុង អានហ៊ុយនិងទីក្រុងហឺនាក្នុងរយៈពេលបីថ្ងៃបន្ទាប់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង