Cctime 6monthsfree desktop
Itt w1140xh150 copy

ស៊ុយអែតបិទការិយាល័យស្ថានទូតនៅភ្នំពេញខណៈ«ការិយាល័យ»អន្តរជាតិ៣ថ្មីបើកនៅកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងការបរទេសស៊ុយអែត បានចេញសេចក្តីជូនដំណឹងស្តីពីការសម្រេចចិត្តបិទ ការបិទការិយាល័យស្ថានទូតស៊ុយអែត (Sweden Section Office) នៅរាជធានីភ្នំពេញ ដោយសារការប្រែប្រួលបរិបទសង្គ្រាមអន្តរជាតិ ជាពិសេស បន្ទាប់ពីការផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។តែជាមួយការសម្រេចចិត្តបិទ កម្ពុជាទទួលបានការបើក«ការិយាល័យ»អន្តរជាតិចំនួន៣ថ្មីបន្ថែមផងដែរ។

ការសម្រេចបិទការិយាល័យស្ថានទូតនៅភ្នំពេញ ក្រសួងការបរទេសស៊ុយអែត ពន្យល់ថា ការរៀបចំឡើងវិញ នូវចំណុចអាទិភាព (Reprioritizations) ដោយសារត្រូវផ្តល់អាទិភាពលើការអភិវឌ្ឍន៍ សេដ្ឋកិច្ច សន្តិភាព និងសន្តិសុខ នៅតំបន់ជិតខាងខ្លួន ដើម្បីឆ្លើយតបនឹងការប្រែប្រួលបរិបទពិភពលោក បន្ទាប់ពីការផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រកាសទាត់ចោល នូវរាល់ការប៉ុនប៉ងធ្វើការបកស្រាយ ករណីការបិទការិយាល័យស្ថានទូតស៊ុយអែត (Sweden Section Office) នៅរាជធានីភ្នំពេញ សម្រាប់បម្រើឱ្យគោលដៅនយោបាយ។

បើទោះបីមានការបិទការិយាល័យស្ថានទូតនៅភ្នំពេញ កម្ពុជាក៏ទទួលបាននូវ«ការិយាល័យស្ថានទូត និង ពាណិជ្ជកម្ម»មួយចំនួនបន្ថែមទៀត ក្នុងនោះមានជាអាទិ៍៖ ការិយាល័យស្ថានទូតទួរគី ការិយាល័យពាណិជ្ជកម្ម និង វិនិយោគរបស់ស្ថានទូតអូស្ត្រាលី និង ការិយាល័យកុងស៊ុលរបស់ប្រទេសកាណាដានៅខេត្តសៀមរាប ក្នុងខេត្តកុម្ភៈ ឆ្នាំ២០២៤៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង