Cctimesw1140xh150cm copy

អ្នកស្លាប់ដោយសារ«ទឹកជំនន់»នៅមីយ៉ាន់ម៉ាកើនដល់២២៦នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

យ៉ាំងហ្គោន៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏ខ្លាំងក្លាក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីព្យុះទីហ្វុង យ៉ាកជីវាយប្រហារបានកើនឡើងទ្វេដងដល់ ២២៦ នាក់ និងជាច្រើនរយនាក់ទៀតបាត់ខ្លួនក្នុងនោះមានពលរដ្ឋរាប់ម៉ឺនគ្រួសាររងផលប៉ះពាក់ ផ្ទះសម្បែងត្រូវបានទឹកជន់លិចនៅទូទាំងប្រទេស។អង្កការសហប្រជាជាតិបានព្រមានមនុស្សរហូតដល់ ៦៣ម៉ឺននាក់អាចត្រូវការជំនួយពីបរទេស។

ព្យុះកំណាចទីហ្វុងយ៉ាកជីបានបោកបក់ពាសពេញភាគខាងជើងប្រទេសវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា កាលពីជាងមួយសប្តាហ៍មុន ជាមួយនឹងខ្យល់បក់ខ្លាំង និងបរិមាណទឹកភ្លៀងដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបង្កឱ្យមានទឹកជំនន់ និងការរអិលបាក់ដី ដែលបានសម្លាប់មនុស្សជាង ៥០០ នាក់ នៅទូទាំងអាស៊ី។

យោងតាមទូរទស្សន៍រដ្ឋក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយរបបយោធាបានបញ្ជាក់ពីអ្នកស្លាប់បានកើតដល់ចំនួន ២២៦ គិតត្រឹមល្ងាចថ្ងៃច័ន្ទដោយក្នុងនោះមានមនុស្ស ៧៧ នាក់នៅតែបាត់ខ្លួន ។ស្រូវស្រូវជិត ២៦ ម៉ឺនហិកតា និងដំណាំផ្សេងទៀតត្រូវបានបំផ្លាញដោយទឹកជំនន់ស្ទើតែទាំងស្រុង។ការិយាល័យអង្គការសហប្រជាជាតិសម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) បានអះអាងថាមនុស្សប្រមាណ ៦៥១,០០០ នាក់បានរងផលប៉ះពាល់ដោយទឹកជំនន់នៅទូទាំងប្រទេសមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថាទឹកជំនន់ធ្ងន់ធ្ងរបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០១១ និង ២០១៥ ដោយមានមនុស្សស្លាប់ជាង ១០០ នាក់ ទឹកជំនន់ក្នុងឆ្នាំ ២០២៤ នេះគឺមានសភាពធ្ងន់ធ្ងរជាងឆ្នាំកន្លងទៅជាខ្លាំង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង