Cc time web banner 054637

«ព្យុះបេប៊ីនកា»បង្កឲ្យទឹកទន្លេសៀងហៃកើនដល់៤ម៉ែត្រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ចិន៖ អាជ្ញាធរក្នុងទីក្រុងសៀងហៃ បានចាត់វិធានការតឹងរ៉ឹងដើម្បីផ្អាកសកម្មភាពសាធារណៈជាច្រើនទៅតាំង បន្ទាប់ពីព្យុះទីហ្វុងទី១៣ ឈ្មោះ បេប៊ីនកាបានបោកបក់នៅតំបន់ឆ្នេរសមុទ្រ នៅព្រឹកថ្ងៃចន្ទនេះ។ ព្យុះទីហ្វុងនេះ បានក្លាយជាព្យុះទីហ្វុងដ៏ខ្លាំងមិនធ្លាប់មាន វាយប្រហារលើទីក្រុងសៀងហៃ ចាប់តាំងពីឆ្នាំ ១៩៤៩ ដែលបង្ខំឱ្យជើងហោះហើរជាច្រើនត្រូវបានលុបចោល និងផ្លូវជាច្រើនត្រូវផ្អាកការធ្វើចរាចរណ៍ ដោយបណ្ដាលមកពីខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងក្លាមិនធ្លាប់កើតមានក្នុងទីក្រុងសៀងហៃ។

អាជ្ញាធរទីក្រុងសៀងហៃ បានឲ្យដឹងថា ស្ថានីយ៍ជលសាស្ត្រនៅជិតទន្លេ Huangpu កម្ពស់ទឹកបានកើនឡើងដល់ ៤,៥ម៉ែត្រ ជិតដល់កម្ពស់ទំនប់ច្រាំងទន្លេ ដែលការកើនឡើងនេះស្ទើតែដល់តំបន់ពលរដ្ឋកំពុងតែរស់នៅ។ បច្ចុប្បន្ននេះ ក្រុមមន្ត្រីប៉ូលីសកំពុងខិតប្រឹងប្រែងតាមដានជាប្រចាំនូវកម្រិតកម្ពស់ទឹក និងដោះស្រាយគ្រោះអាសន្ន។

អាកាសយានដ្ឋានចំនួនពីររបស់ទីក្រុងសៀងហៃ គឺអាកាសយានដ្ឋានអន្តរជាតិ Shanghai Pudong និងអាកាសយានដ្ឋាន Hongqiao បានប្រកាសលុបចោលជើងហោះហើរទាំងអស់ ហើយជើងហោះហើរជាង ៩០០ ត្រូវបានបិទ។ ក្នុងនោះ ពិធីបុណ្យពាក់កណ្តាលសរទរដូវរយៈពេលបីថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃអាទិត្យ ត្រូវបានរដ្ឋាភិបាលក្រុងសៀងហៃ បានបញ្ជាឱ្យលុបចោលរាល់សកម្មភាពពិធីបុណ្យនៅខាងក្រៅ និងការបិទកន្លែងកម្សាន្តទាំងអស់ផងដែរ។

យោងតាមមន្ត្រីឧតុនិយមក្រុង បានបញ្ជាក់ថា ព្យុះទីហ្វុងត្រូវបានគេប៉ាន់ស្មានថានឹងមានរយៈពេល ១២ ម៉ោង ដោយឥទ្ធិពលរបស់វានឹងថយចុះនៅថ្ងៃអង្គារ។ នៅទីក្រុង Suzhou ខេត្ត Jiangsu រដ្ឋាភិបាលក្រុង បានបង្កើនការឆ្លើយតបជាបន្ទាន់ដល់កម្រិត ១ កាលពីយប់ថ្ងៃអាទិត្យ ដែលជាការប្រកាសអាសន្នដ៏កម្រមួយក្នុងទីក្រុង ក្នុងនោះមានពលរដ្ឋក្នុងតំបន់ជាង ៣ម៉ឺននាក់ត្រូវបានហាមឃាត់មិនឲ្យចេញខាងក្រៅផ្ទះនិងរងចាំការជូនដំណឹងពីអាជ្ញាធរ៕


Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង