សៀងហៃ៖ ព្យុះទីហ្វុង បេប៊ីនកា បានបោកបក់ចូលក្នុងទីក្រុងសៀងហៃ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកញ្ញា ជាព្យុះប្រភេទទី ១ ហើយក៏ជាព្យុះស៊ីក្លូនត្រូពិចដ៏មានឥទ្ធិពលបំផុតរបស់ចិនមិនធ្លាប់កើតមានក្នុងរយៈពេលជាង ៧ ទសវត្សរ៍។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ព្យុះទីហ្វុងបេប៊ីនមានល្បឿនខ្យល់កំពូល ១៥១ក្នុងមួយម៉ោងការប្រកាសអាសន្នពណ៌ក្រហមបានកើតឡើងភ្លាមៗនៅទូទាំងក្រុងសៀងហៃ ដោយអ្នករស់នៅតាមឆ្នេរសមុទ្រមួយចំនួនត្រូវបានជម្លៀសចេញ។ ជើងហោះហើររាប់រយត្រូវបានលុបចោលពីអាកាសយានដ្ឋានសំខាន់ពីររបស់ក្រុងសៀងហៃ។ អ្នកស្រុកចំនួនប្រាំបួនពាន់នាក់ត្រូវបានជម្លៀសចេញពីស្រុក Chongming ដែលជាកោះមួយនៅមាត់ទន្លេ Yangtze៕