Cc time web banner 054637

វៀតណាមស្លាប់កើនដល់២៣៣នាក់ពីការវាយប្រហារព្យុះទីហ្វុង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

វៀតណាម៖ ចំនួនអ្នកស្លាប់នៅប្រទេសវៀតណាម ដែលបណ្តាលមកពីព្យុះទីហ្វុង Yagiបានសម្លាប់មនុស្សកើនឡើងដល់ ២៣៣ នាក់គិតត្រឹមព្រឹកថ្ងៃសៅរ៍ទី ១៤ កញ្ញានេះ ខណៈដែលក្រុមអ្នកជួយសង្គ្រោះ កំពុងស្វែងរកអ្នកស្លាប់បន្ថែមទៀតក្នុងតំបន់រងគ្រោះដោយការរអិលបាក់ដី និងទឹកជំនន់មិនធ្លាប់កើនមាន។

ព្យុះទីហ្វុង Yagi បានវាយប្រហារប្រទេលវៀតណាម កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយបានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងការរអិលបាក់ដី ជាពិសេសនៅតំបន់ភ្នំភាគខាងជើងនៃប្រទេសវៀតណាម។ នៅទូទាំងប្រទេសវៀតណាមមានមនុស្សចំនួន ១០៣នាក់កំពុងបាត់ខ្លួន និងជាង៨០០នាក់បានរងរបួស។ ព្យុះទីហ្វុង Yagi ដែលបង្កឲ្យមាននៅទឹកជំនន់ភ្លាមៗ បានធ្វើឱ្យពលរដ្ឋវៀតណាមជាច្រើនគ្រួសារជួបការលំបាកខ្លាំង ហើយដំណាំស្រូវ និងសម្ភារៈប្រើប្រាស់ក៏ត្រូវបានបំផ្លាញ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ VNExpress អ្នកភូមិចំនួនប្រាំបីនាក់ ត្រូវបានជួយសង្រោះពីគ្រោះទឹកជំនន់ ខណៈអ្នកផ្សេងទៀតបានរត់ភៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាពកាលពីថ្ងៃសុក្រ។ ដោយក្នុងនោះមានមនុស្ស ៤៨ នាក់ផ្សេងទៀតមកពីតំបន់ Lang Nu ត្រូវបានគេរកឃើញថាបានស្លាប់ ហើយ ៣៩ នាក់ផ្សេងទៀតនៅតែបាត់ខ្លួន។ ឥទ្ធិពលនៃព្យុះទីហ្វុង ដែលជាកម្លាំងខ្លាំងបំផុតវាយលុកប្រទេសវៀតណាមក្នុងរយៈពេលជាច្រើនទសវត្សរ៍នេះ ក៏បង្កឲ្យមានការរអិលបាក់ដីនៅភាគខាងជើងប្រទេសថៃ ឡាវ និងភាគឦសាននៃប្រទេសមីយ៉ាន់ម៉ាផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង