ភ្នំពេញ៖ ថ្នាក់ដឹកនាំ និង បុគ្គលិកទាំងអស់នៃស៊ីស៊ីថាមស៍ សូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសប្រកបដោយមហាកិត្តិយសដ៏ឧត្តុង្គឧត្តមដែល សម្តេចទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យ Dongguk University WISE ខេត្តស្យុងសាងបុកដូ នៃសាធារណរដ្ឋកូរ៉េ។
សញ្ញាបត្របណ្ឌិតកិត្តិយសនេះ បង្ហាញពីការទទួលស្គាល់យ៉ាងពេញទំហឹង ចំពោះការរួមចំណែកដ៏ឆ្នើមរបស់សម្តេច ហ៊ុន សែន ក្នុងការលើកកម្ពស់ សន្តិភាព និង វិបុលភាពនៅកម្ពុជា។
បន្ទាប់ពីសង្គ្រាមស៊ីវិលជាច្រើនទស្សវត្សរ៍នៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រើការដឹកនាំដ៏ម៉ឺងម៉ាត់ និងភាពក្លាហានដ៏អស្ចារ្យរបស់សម្តេច ផ្តួលរំលំរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅ នាំមកនូវសន្តិភាពយូរអង្វែងដល់ប្រទេស។ សម្តេចមិនត្រឹមតែដើរតួនាទីសំខាន់ក្នុងស្ថិរភាពនយោបាយ និងសង្គមរបស់ប្រទេសប៉ុណ្ណោះទេ ថែមទាំងបានជំរុញកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាយ៉ាងច្រើន។ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឋានៈរបស់កម្ពុជានៅលើឆាកអន្តរជាតិបានបន្តកើនឡើង ទទួលបានការចាប់អារម្មណ៍ និងការទទួលស្គាល់ជុំវិញពិភពលោក។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ថ្នាក់ដឹកនាំ និង បុគ្គលិកទាំងអស់នៃសុីសុីថាមស៍អនុញ្ញាតគោរពជូនពរជ័យ សិរីសួស្តី ជូន សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត និងសូមបានប្រកប តែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពល កុំបីឃ្លៀងឃ្លាតឡើយ៕