Cctimesw1140xh150cm copy

កម្ពុជាចាត់ទុកការសម្រេចរបស់រតនាគារអាម៉េរិកលើលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជារឿងអយុត្តិធម៌

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី ១៣ កញ្ញានេះ បានចេញនូវសេចក្តីថ្លែងការណ៍ ប្រតិកម្មចំនួនការសម្រេចរបស់រតនាគារអាម៉េរិកមកលើលោកអ្នកឧកញ៉ា លី យ៉ុងផាត់ និង ក្រុមហ៊ុន L.Y.P Grup.Co,Ltd ព្រមទាំងអាជីវកម្មពាក់ព័ន្ធចំនួន៤ផ្សេងទៀត។ក្នុងសេចក្តីថ្លែងការណ៍ បានចាត់ទុកថា ការសម្រេចចិត្តរបស់រតនាគារអាម៉េរិក គឺជារឿងអយុត្តិធម៌ដោយសារផ្អែកលើរបាយការណ៍គ្មានមូលដ្ឋានច្បាស់លាស់ និងបង្កប់ចេតនានយោបាយ។

ក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសកម្ពុជា បានពន្យល់ថា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាអស់ជាច្រើនទសវត្សរ៍  និងបានទទួលស្គាល់យ៉ាងទូលំទូលាយ។ក្រុមហ៊ុនរបស់លោកក្រុមហ៊ុន L.Y.P Group ការចូលរួមចំណែករបស់លោកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតការងារ និង ការកាត់បន្ថយភាពក្រីក្រ បានផ្តល់ផលជាវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើនពាន់នាក់។

ក្រសួងការបរទេសកម្ពុជា សម្តែងការសោកស្តាយការសម្រេចចិត្តរបស់រតនាគារអាម៉េរិក ដោយសារការជឿលើរបាយការណ៍ខុសគ្មានមូលដ្ឋាន ផ្ទុយទាំងស្រុងពីស្មារតីនៃការពង្រឹងទំនាក់ទំនងទ្វេភាគី និង ការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលត្រូវបានបញ្ជាក់យ៉ាងច្បាស់ដោយលោក ឡយ ជ អូស្ទីន (Lloyd J. Austin III) រដ្ឋមន្ត្រីការពារជាតិអាម៉េរិកក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា កាលពីខែមិថុនាកន្លងទៅ។

យោងតាមសេចក្តីថ្លែងការណ៍ដដែល ក្រសួងការបរទេសកម្ពុជា បានអះអាងថា កន្លងទៅកម្ពុជាសម្រេចបាននូវវឌ្ឍនភាពជាច្រើន ក្នុងការដោះស្រាយបញ្ហា ដោយសហការយ៉ាងល្អជាមួយប្រទេសជាដៃគូអន្តរជាតិបូករួមទាំងអាម៉េរិកផងដែរ។កម្ពុជាមិនបានព្រងើយកន្តើយក្នុងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋកម្មណាមួយនោះឡើយ និងបើកចិត្តស្វាគមន៍ដល់កិច្ចសហប្រតិបត្តិការជាមួយប្រទេសជាដៃគូ។

គួរបញ្ជាក់ថា ក្រសួង​ហិរញ្ញ​វត្ថុអាម៉េរិក បានប្រកាស​ដាក់​ទណ្ឌកម្ម​លើលោកអ្នកឧកញ៉ា លី យ៉ុងផាត់ និង ​អាជីវកម្ម​របស់​លោក​ដោយចោទថា ពាក់ព័ន្ធការជួញ​ដូរ​មនុស្ស​ ការបង្ខំ​ឲ្យ​ធ្វើ​ពលកម្ម​ដោយ​ខុសច្បាប់ ​និង ​ការបោកប្រាស់​តាម​អនឡាញ៕




ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង