Cc time web banner 054637

ពូទីនព្រមាននៃការ«ផ្ទុះសង្រ្គាមលោកលើកទី៣»បើអ៊ុយក្រែនហានប្រើមីស៊ីលលោកខាងលិច

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ីវ្ល៉ាឌីមៀ ពូទី បានព្រមាននៃភាគរយនៃការផ្ទុះសង្រ្គាមលោកលើទី៣ប្រសិនបើអ៊ុយក្រែនហានប្រើប្រាស់មីស៊ីលដែលជាជំនួយរបស់លោកខាងលិចវាយប្រហារចូលក្នុងទឹកដីរុស្ស៊ី។ ការព្រមានរបស់លោកពូទីននេះធ្វើឡើងបន្ទាប់ពីចក្រភពអង់គ្លេសដែលជាសមាជិណាតូបានសម្រេចចិត្តអនុញ្ញាតិឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីល STORM SHADOW រយៈចម្ងាយឆ្ងាយវាយចូលក្នុងប្រទេសរុស្ស៊ី។

ថ្លែងជាមួយសារព័ត៌មានរដ្ឋក្នុងស្រុករុស្ស៊ី ពូទីន បានបញ្ជាក់ថាការអនុញ្ញាតិឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលវាយប្រហារកាន់តែជ្រៅចូលក្នុងប្រទេសរុស្ស៊ីគឺជាការចូលប្រឡូកសង្រ្គាមជាមួយក្រុមសម្ព័ន្ធមិត្តលោកខាងលិចជាមួយរុស្ស៊ីផ្ទាល់ ហើយប្រសិនបើមានការប្រើមីស៊ីលលោកខាងលិចមែននោះលោកខាងលិចនិងទទួលបានការឆ្លើយយ៉ាងសមស្របជាទីបំផុតមិនធ្លាប់មាន។

សម្រាប់ពូទីនលោកខាងលិចបានបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅអ៊ុយក្រែនដូចជា Storm Shadows និង ATACMS ដែលរហូតមកដល់ពេលនេះអ៊ុយក្រែនបានប្រើប្រាស់វាយប្រហារតំបន់ Crimea និង Donbass ។ ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេសបានអះអាងថាពួកគេអនុញ្ញាតឱ្យប្រើអាវុធទាំងនេះ ដើម្បីវាយប្រហារគោលដៅកាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ី ដែលការសម្រេចចិត្តនេះជាការគំរាមគំហែងមកកាន់ដែនដីរុស្ស៊ី ។

គួរបញ្ជាក់ថាក្នុងដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បានព្រលយពាក្យថាការរឹតបន្តឹងអាចត្រូវបានដកចេញនៅសប្តាហ៍នេះ ដោយប្រមុខរដ្ឋទាំងពីរបានចោទប្រកាន់ថា ការផ្តល់មីស៊ីលផ្លោងរបស់អ៊ីរ៉ង់ ដល់រុស្ស៊ីជាសញ្ញាថ្មីមួយដែលអ៊ុយក្រែនគួរតែអាចប្រើមីស៊ីលលោកខាងលិចផ្តល់ឲ្យ។ អ៊ីរ៉ង់បានបដិសេធការបញ្ជូនមីស៊ីទៅឲ្យរុស្ស៊ីដោយហៅការចោទប្រកាន់លោកខាងលិចថាជា «សង្គ្រាមចិត្តសាស្ត្រ» ដែលផ្ទុយពីការពិត៕

បទសម្ភាស៍លោកពូទីនជាមួយនិងកាសែតរដ្ឋរុស្ស៊ី


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង