ហ្វីលីពីន៖ មនុស្សរាប់រយនាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេក្នុងប្រទេសហ្វីលីពីនកាលពីថ្ងៃពុធ បន្ទាប់ពីភ្នំភ្លើងមួយបានបញ្ចេញឧស្ម័នដែលបង្កគ្រោះថ្នាក់ ដោយអ្នកជំនាញបានព្រមានអំពីការផ្ទុះភ្នំភ្លើងដែលអាចកើតមានឡើង។
បើតាមមន្ត្រីរដ្ឋបាលក្បែរតំបន់នៃទីក្រុង Canlaon បានឲ្យដឹងថាមានអ្នកស្រុកប្រហែល ៣០០នាក់នៃភូមិនានា ដែលមានចម្ងាយ ៤ គីឡូម៉ែត្រពីភ្នំភ្លើង Kanlaon ត្រូវបានជម្លៀសចេញដើម្បីបង្កាសុវត្ថិភាព។ អ្នកស្រុករស់នៅក្បែរជើងភ្នំភ្លើង Kanlaon បានត្អូញត្អែរអំពីក្លិនដ៏ខ្លាំងដែលជះចេញពីផ្សែងពុលនៃឧស្ម័នស្ពាន់ធ័រឌីអុកស៊ីតពីភ្នំភ្លើង។
អាជ្ញាធរបានបិតថ្នាក់រៀនជាបណ្តោះអាសន្ន ហើយកន្លែងទេសចរណ៍មួយចំនួន នៅក្នុងទីក្រុងដែលមានមនុស្សប្រហែល ៦០,០០០ នាក់ ត្រូវបានបិទជាបណ្ដោះអាសន្ន។ អ្នកជំនាញបានចាត់ទុកស្ថានភាពបច្ចុប្បន្នអាចបង្កហានិភ័យខ្លាំងបំផុត ដោយសារអាកាសធាតុក្តៅ ពពកដែលផ្លាស់ទីយ៉ាងលឿន ដែលអាចនិងបង្កជាបាតុភូតធម្មជាតិផ្សេងៗ៕