Cc time web banner 054637

សម្តេច ហ៊ុន សែន ទទួល«សញ្ញាបត្របណ្ឌិតកិត្តិយស»ពីសាកលវិទ្យាល័យកូរ៉េខាងត្បូង

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី ១២ ខែកញ្ញា ត្រូវបានសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) នៅខេត្តឃ្យុងសាងបុកដូ ប្រទេសកូរ៉េខាងត្បូង ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសលើផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»។ក្នុងបាឋកថា ស្តីពី «បទពិសោធន៍របស់កម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សារ និងកសាងជាតិឡើងវិញ» សម្តេចបានចាត់ទុក ជាសមិទ្ធផល និង កុសលរបស់អ្នកដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និង ភាពសុខសាន្តនៃប្រជាជាតិកម្ពុជា។

 រហ័សនាម បុរសខ្លាំងរបស់កម្ពុជា និង ជាស្ថាបនិកបិតាសន្តិភាព គឺសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបច្ចុប្បន្នកាន់តំណែងជា ប្រធានព្រឹទ្ធសភា នៅថ្ងៃទី ១២ ខែកញ្ញា ត្រូវបានសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) នៅខេត្តឃ្យុងសាងបុកដូ ប្រទេសកូរ៉េខាងត្បូង ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសលើផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»។

ក្នុងបាឋកថា ស្តីពី «បទពិសោធន៍របស់កម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សារ និងកសាងជាតិឡើងវិញ» សម្តេច ហ៊ុន សែន មានសេចក្ដីសោមនស្សរីករាយដែលទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» និង បានចាត់ទុក ជាសមិទ្ធផល និង កុសលរបស់អ្នកដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និង ភាពសុខសាន្តនៃប្រជាជាតិកម្ពុជា។

បើតាមសម្តេច ហ៊ុន សែន បញ្ជាក់ថា សង្គ្រាមអាចឆាប់ឆេះបានយ៉ាងលឿន និង យ៉ាងងាយ ប៉ុន្ដែការលុបបំបាត់សង្គ្រាមពិតជាមានការលំបាក។ ជាក់ស្ដែងបទពិសោធន៍របស់កម្ពុជា ដើម្បីស្ដារប្រទេសឡើងវិញ ពីរបបប្រល័យពូជសាសន៍ប៉ុលពត កម្ពុជាត្រូវការពេលជាង ៣០ឆ្នាំ ទើបអាចស្វែងរកសន្ដិភាពបានដូចសព្វថ្ងៃនេះ។

គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន ត្រូវបានគេប្រសិទ្ធនាមជាបុរសខ្លាំងរបស់កម្ពុជា មានបទពិសោធនជាច្រើនផ្នែកចរចាស្វែងរកសន្តិភាព។សម្តេច គឺជាអតីតយុវជនមួយរូបដែលបានសម្រេចចិត្តចូលក្នុងចលនាតស៊ូរំដោះជាតិតាមព្រះរាជអំពាវនាវរបស់សម្តេច នរោត្តម សីហនុ ហើយបានសម្រេចចិត្តចូលបម្រើកងទ័ពចលនាតស៊ូក្នុងព្រៃនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៧០ រហូតបានទទួលជោគជ័យក្នុងការផ្តួលរំលំរបបខ្មែរក្រហម និង បានក្តោបក្តាប់កាន់កាប់ទីក្រុងភ្នំពេញ តាមរយៈចរចាផងវៃផង។

ក្នុងតំណែងជានាយករដ្ឋមន្ត្រី ថ្វីត្បិតតែនៅក្នុងវិស័យនយោបានប្រកាន់ភ្ជាប់នូវយន្តការពហុបក្ស ក៏ប៉ុន្តែការអនុវត្តនយោបាយរបស់សម្តេច ហ៊ុន សែន គឺមានភាពខ្លាំងក្លាដោយមិនមានចិត្តមេត្តាឡើយ គឺសម្តេចប្រកាន់ភ្ជាប់នូវជំហរការពារផលប្រយោជន៍ និង ឯករាជ្យភាពរបស់ប្រទេសកម្ពុជាជាធំ។ម្លោះហើយសម្តេច ហ៊ុន សែន ត្រូវគេប្រសិទ្ធនាមថា ជាបុរសខ្លាំង នៃប្រទេសកម្ពុជា។

គិតមកដល់ពេលបច្ចុប្បន្ននេះ ទទួលបានសម្តេចមាន«សញ្ញាបត្រកិត្តិយស»ពីបរទេសជាង ១០សញ្ញាបត្រ ដោយចាប់ផ្តើមពីសាកលវិទ្យាល័យពីរ នៅអាម៉េរិក គឺ Southern California University ខាងវិទ្យាសាស្ត្រនយោបាយ និង IOWA ខាងច្បាប់។សម្រាប់«សញ្ញាបត្របណ្ឌិតកិត្តិយស»ពីសាកលវិទ្យាល័យកូរ៉េខាងត្បូង នៅពេលនេះ គឺក្នុងការដឹកនាំ កសាងសន្តិភាព និង អភិវឌ្ឍសង្គមកម្ពុជា ឱ្យមានភាពចម្រើនលូតលាស់ ហើយប្រជាពលរដ្ឋរស់នៅក្នុងវិបុលភាព៕

Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង