Cc time web banner 054637

កូរ៉េខាងជើង«បាញ់មីស៊ីល»រយៈចម្ងាយទៅសមុទ្រភាគខាងកើត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ព្យុងយ៉ាង៖ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ចូលសមុទ្រភាគខាងកើតនៅព្រឹងថ្ងៃព្រហស្បតិ៍នេះដែលជាការបាញ់បង្ហោះជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជាងពីរខែក្រោយអាក់ខាន ការបាញ់បង្ហោះរបស់កូរ៉េខាងជើងនេះបានបង្កឲ្យភាពតានតឹងក្នុងតំបន់ឧបទ្វីបកូរ៉េកាន់តែប្រឈមនិងគ្រោះថ្នាក់នៃការផ្ទុះអាវុធរវាងយោធានៃប្រទេសកូរ៉េទាំងពីរ។

យោងតាមយោធានៃប្រទេសកូរ៉េខាងត្បូង និងឆ្មាំសមុទ្ររបស់ប្រទេសជប៉ុនបានអះអាងថា មីស៊ីលដែលបានបាញ់ដោយប្រទេសកូរ៉េខាងជើងបានធ្លាក់ចូលក្នុងសមុទ្រភាគខាងកើត ដែននេះកូរ៉េខាងជើងបានបង្កភាពតានតឹងបន្ថែមទៀតជាមួយប្រទេសក្បែរខ្លួន។ ការបាញ់មីស៊ីលថ្មីរបស់កូរ៉េខាងជើងនេះមិនមានការខូចខាតអ្វីនៅឡើយនោះទេ ក៏ប៉ុន្តែទាំងជប៉ុន និងកូរ៉េខាងត្បូងកំពុងតែតាមដានបន្ថែមជុំវិញនៃការវិវត្តន៍នៃសកម្មភាពរបស់កូរ៉េខាងជើង។

គួរបញ្ជាក់ថាកូរ៉េខាងជើងបានបាញ់មីស៊ីលលើកចុងក្រោយកាលពីថ្ងៃទី១ កក្កដា នៅបន្ទាប់ពីខ្លួនបានសាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោងយុទ្ធសាស្ត្រថ្មីដែលអាចផ្ទុកក្បាលគ្រាប់ធុនធំទម្ងន់៤,៥តោន ។ ក្រៅពីបាញ់មីស៊ីលកូរ៉េខាងជើងក៏បានបញ្ជូនបាឡុងផ្ទុកសំរាមទៅកាន់ប្រទេសកូរ៉េខាងត្បូងជាច្រើន ដែលបានបង្កឲ្យកូរ៉េខាងត្បូងមានការខឹងសម្បារជាខ្លាំង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង