Cc time web banner 054637

ប្រទះឃើញ«ផ្សោតក្បាលត្រឡោក»១ក្បាលងាប់អណ្ដែតមកលើច្រាំងសហគមន៍នេសាទភូមិថ្មី

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កែប៖ ផ្សោតក្បាលត្រឡោក១ក្បាល បានងាប់អណ្ដែតមកលើលើច្រាំងសហគមន៍នេសាទភូមិថ្មី នៅខេត្តកែប នាថ្ងៃទី១១ កញ្ញានេះ។ បើតាមប្រភព ផ្សោតនេះបានងាប់ប្រហែល១សប្ដាហ៍ ហើយទើបអណ្ដែតមកដល់ច្រាំង ផ្សោតនេះអាចងាប់នៅសមុទ្រក្រៅហើយអណ្ដែតតាមខ្សែទឹកដែលខ្យល់បក់ពីទិសខាងលិចមកច្រាំង។

បើតាមលោក ចក់ ស៊ីនាថ នាយផ្នែករដ្ឋបាលជលផលដំណាក់ស្ដេច បានឱ្យដឹងថា ផ្សោតក្បាលត្រឡោក១ក្បាលនេះ បានងាប់ និងអណ្ដែតតាមខ្សែទឹកមកទើរនៅលើច្រាំងសហគមន៍នេសាទភូមិថ្មី។ ផ្សោតដែលបានងាប់នេះ ជាប្រភេទផ្សោតឈ្មោល មានទំងន់ប្រមាណ១០០គីឡូក្រាម ប្រវែងពីក្បាលដល់ចុងកន្ទុយ ២,១ម៉ែត្រ និងទទឹងប្រវែង ១ម៉ែត្រ។

លោក ចក់ ស៊ីនាថ បានឱ្យដឹងទៀតថា សត្វផ្សោតដែលបានថាប់នេះ មានស្លាកស្នាមនៅលើគល់កន្ទុយ ប៉ុន្តែមិនឃើញមានអ្វីជាប់មកជាមួយទេ។ ផ្សោតនេះ បានថងាប់ប្រហែល១សប្ដាហ៍ហលយ និងទើបអណ្ដែតមកដល់ច្រាំង ផ្សោតនេះអាចងាប់នៅសមុទ្រក្រៅហើយអណ្ដែតតាមខ្សែទឹកដែលខ្យល់បក់ពីទិសខាងលិចមកច្រាំង។

សូមជម្រាបថា សត្វផ្សោត ជ្រូកទឹក និងអណ្តើកសមុទ្រ មានវត្តមានកាន់តែច្រើនក្នុងតំបន់សមុទ្រខេត្តកែប និងកំពត ប៉ុន្តែកាលពីពេលកន្លងទៅ មានការស្លាប់សត្វផ្សោត និងជ្រូកទឹកជាបន្តបន្ទាប់ ជាពិសេស ការស្លាប់សត្វផ្សោតសមុទ្រចំនួន ២ក្បាល ក្នុងខេត្តកំពត កាលពីខែសីហា និងមានសញ្ញាណបញ្ជាក់ពីការធ្វើសកម្មភាពសម្លាប់យ៉ាងព្រៃផ្សៃ ដូចជា វះពោះ កាត់សាច់ និងវាយក្បាលសម្លាប់ ជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង