Cc time web banner 054637

«ប្រាសាទបាទជុំ»គ្រោងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ប្រាសាទបាទជុំ រងការខូចខាតធ្ងន់ធ្ងរ រចនាសម្ពន្ធជញ្ជាំងបានរលុះធ្លុះពីមួយចំហៀងទៅមួយចំហៀង នៅតាមជ្រុងនីមួយៗមិនមានស្ថិរភាព។ ប្រាសាទនេះត្រូវបានអ្នកជំនាញអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមជួសជុលនៅដើមខែមិថុនា ឆ្នាំ២០២៤ មកដល់ពេលនេះ សម្រេចបានប្រមាណ៧០ភាគរយ និងគ្រោងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤។

ការងារជួសជុលពង្រឹងប្រាសាទបាទជុំ នៅដំណាក់កាលទី៥នេះ បានសម្រេចចាប់ពីរួតទី១ ដល់រួតទី៣ ក្នុងចំណោមទាំង៤រួត និងកំពុងបន្តជួសជុលរួតទី៤។ រួតទី៣ និងទី៤ រងការខូចខាតធ្ងន់ធ្ងរ គឺរចនាសម្ពន្ធជញ្ជាំងបានរលុះធ្លុះពីមួយចំហៀងទៅមួយចំហៀង នៅតាមជ្រុងនីមួយៗមិនមានស្ថិរភាព។

អ្នកជួសជួលប្រាសាទបុរាណ ធ្វើការសម្អាតកំណកដី ស្លែ ឬសរុក្ខជាតិ និងឥដ្ឋពុកផុយចេញ ដោយប្រើប្រាស់ឥដ្ឋចាស់ដែលនៅមានគុណភាពឡើងវិញ រួមទាំងឥដ្ឋថ្មីនៅទីតាំងចាំបាច់។ ប្រើស្នូលដែកទាមនៅទីតាំងហែកខ្លាំង។ បិទកំបោរបាយអការពារជម្រាបទឹកជាដើម ដើម្បីពង្រឹងរចនាសម្ពន្ធប្រាសាទឥដ្ឋ ដែលមានអាយុកាលជាង១ពាន់ឆ្នាំនេះ នៅតែរឹងមាំគង់វង្សយូរអង្វែងបន្តទៀត ។

បន្ទាប់ពីបញ្ចប់ការងារជួសជុលរួតទាំង៤ ផ្នែកខាងលើតួប៉មកណ្តាលប្រាសាទបាទជុំ អាជ្ញាធរជាតិអប្សរា នឹងបន្តជួសជុលជណ្តើរបន្ថែមទៀត ជាការលើកតម្លៃប្រាសាទបុរាណនេះ រក្សាបាននូវសោភ័ណភាព ដើម្បីសម្រួលដល់ការឡើង-ចុះ របស់ទេសចរផង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង