Cc time web banner 054637

ខេត្តឈៀងរ៉ៃរបស់ថៃរងការ«ជន់លិច»ដោយសារឥទ្ធិពលព្យុះយ៉ាកជី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ឈៀងរ៉ៃ៖ ភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយព្យុះត្រូពិចយ៉ាកជី រួមជាមួយនឹងភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី៨ ខែកញ្ញា បាននាំឱ្យជន់លិចស្រុក Mae Sai ខេត្ត Chiang Rai របស់ប្រទេសថៃ។ តំបន់ផ្សារ Thee Sai Lom Choi ក្បែរស្ពានទន្លេ Sai ត្រូវជន់លិច ដោយកម្រិតទឹកក្នុងតំបន់រងគ្រោះមានកម្ពស់លើសពី ១ ម៉ែត្រ ជន់លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋថៃជាច្រើនគ្រួសារ ខណៈពលរដ្ឋខ្លះសម្រេចចិត្តរស់នៅលើដំបូលផ្ទះ។

ផ្សារ Sai Lom Choi ដែលមានតូបលក់ដូរប្រមាណ២០០ត្រូវបានជន់លិចដោយកម្ពស់ទឹកនៅតែហក់ឡើងខ្លាំងមិនធ្លាប់មានកាលពីមុនមក។ អគ្គិសនីក្នុងមូលដ្ឋានត្រូវបានកត់ផ្តាច់ភ្លាមៗ ដើម្បីបង្ការគ្រោះអាសន្ន កម្រិតទឹកហូរខ្លាំងពីឥទ្ធិពលព្យុះយ៉ាកជី នាំឲ្យខេត្តឈៀងររ៉ៃជាច្រើនកន្លែងរងការជន់លិច និង ខូចខាតមិនធ្លាប់មាន។

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជាច្រើនបានបង្ហោះវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពាវនាវរកជំនួយ ដោយអ្នកខ្លះព្យាយាមគេចពីទឹកដែលកំពុងកើនឡើង ហើយអ្នកផ្សេងទៀតរាយការណ៍អំពីមនុស្សចាស់ កុមារ និងសត្វចិញ្ចឹមដែលជាប់នៅក្នុងផ្ទះដែលកំពុងតែត្រូវការជំនួយជាបន្ទាន់។ ដោយចំនួនអ្នកស្លាប់បានកើនឡើងដល់ ២ នាក់ និង មានមនុស្ស ៤ នាក់ទៀតកំពុងបាត់ខ្លួន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង