Cc time web banner 054637

ព្យុះយ៉ាកជីសម្លាប់ពលរដ្ឋវៀតណាម១៤១នាក់ និងបាត់ខ្លួនជាច្រើននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហាណូយ៖ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសវៀតណាមដោយសារការវាយប្រហារពីព្យុះទីហ្វុង យ៉ាកជីបានកើនឡើងដល់ ១៤១នាក់ហើយ ដោយចំនួនអ្នកបាត់ខ្លួនជាច្រើននាក់ទៀតកំពុងតែត្រូវបានអាជ្ញាធរតាមប្រមាញ់រក។ ព្យុះយ៉ាកជីបានវាយប្រហារប្រទេសវៀតណាមជាខ្លាំងមិនធ្លាប់មិនធ្លាប់មានជាង ៥០ ឆ្នាំ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ត្រូវបានជម្លៀសទៅកន្លែងមានសុវត្ថិភាព ផ្ទះសម្បែង ដី ស្រែ ចម្ការនាៗត្រូវបានជន់លិចខូចខាតស្ទើរតែទាំងស្រុង។

គិតត្រឹមព្រឹកថ្ងៃពុធនេះភ្លៀងធ្លាក់ខ្លាំងដែលនាំមកដោយព្យុះទីហ្វុង យ៉ាកជី បានបង្កឱ្យមានការរអិលបាក់ដី និងទឹកជំនន់នៅទូទាំងភាគខាងជើងប្រទេសវៀតណាម ដោយបានសម្លាប់មនុស្ស ១៤១ នាក់ និង ៥៩នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ ព្យុះកំណាចយ៉ាកជីបានបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរ និងការរំខានដល់អាជីវកម្ម និងឧស្សាហកម្មរបស់ពលរដ្ឋវៀតណាមនៅទូទាំងប្រទេស។

កម្រិតទឹកនៃទន្លេក្រហមក្នុងទីក្រុងហាណូយ បានកើនឡើង ១០ សង់ទីម៉ែត្រ ហើយកន្លែងមួយចំនួនទឹកបានកើនដល់ ៥០ ទៅដល់ ១០០សង់ទីម៉ែត្រ ។ សាលារៀនមួយចំនួននៅទីក្រុងហាណូយបានបិតជាបណ្តោះអាសន្ន ចរន្តអគ្គិសនីត្រូវបានកាត់ផ្តាច់ចរាចរណ៍នៅទូទាំងក្រុងហាណូយរងការកកស្ទះ ព្រមទាំងហេដ្ឋរចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លិចបំផ្លាញដោយសារការវាយប្រហារពីព្យុះយ៉ាកជី៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង