Cc time web banner 054637

រដ្ឋមន្រ្តីការបរទេសចិននិងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីសប្តាហ៍នេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
 អ្នកការទូតកំពូលរបស់ចិនលោក Wang Yi

ប៉េកាំង៖ អ្នកការទូតកំពូលរបស់ចិនលោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងសប្តាហ៍នេះ ដើម្បីរៀបចំកិច្ចប្រជុំ BRICS ដែលរួមមានប្រទេស(Brazil, Russia, India, China and South Africa,) កិច្ចប្រជុំគឺផ្តោលទៅលើសេដ្ឋកិច្ចនៃសម្ព័ន្ធមិត្តប្រទេស BRICS ។ នេះបើយោងតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning ។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning

បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន ដំណើរទស្សនកិច្ចរបស់លោកវ៉ាងយីទៅប្រទេសរុស្ស៊ីធ្វើឡើងនៅមុនកិច្ចប្រជុំកំពូល BRICS នៅខែក្រោយ ដែលប្រធានាធិបតី Xi Jinping និងចូលរួមកិច្ចប្រជុំកំពូល BRICS នេះផងដែរ។ ក្នុងអំឡុងកិច្ចពិភាក្សាក្នុងសប្តាហ៍នេះ លោក Wang នឹងពិភាក្សាអំពី "ស្ថានភាពសន្តិសុខអន្តរជាតិបច្ចុប្បន្ន" និង "បញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗ" ជាមួយមន្ត្រី BRICS ។

សម្រាប់លោកស្រី Mao Ning ពិភពលោកសព្វថ្ងៃនេះកំពុងតែមានភាពចលាចលដែលជាប់ពាក់ព័ន្ធគ្នា ហើយបញ្ហាប្រឈមផ្នែកសន្តិសុខផ្សេងៗគឺមានភាពស្មុគស្មាញនិងធ្ងន់ធ្ងរដែលតម្រូវឲ្យយើងទាំងអស់គ្នារួមគ្នាដោះស្រាយ ហើយបណ្តាប្រទេសដែលជាសមាជិក BRICS តែងតែប្តេជ្ញាចិត្តក្នុងការរក្សាសន្តិភាពពិភពលោក ជំរុញការអភិវឌ្ឍន៍រួម ការអនុវត្តពហុភាគីនិយម និងការលើកកម្ពស់អភិបាលកិច្ចពិភពលោកក្នុងទិសដៅដ៏ត្រឹមត្រូវ និងយុត្តិធម៌ជាងមុន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង