Cc time web banner 054637

បាក់ស្ពាននៅវៀតណាមបាត់ខ្លួន១៣នាក់ និងឡានជាច្រើនគ្រឿងធ្លាក់ចូលក្នុងទឹកទន្លេ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
បាក់ស្ពានផុងចូវបានបាក់ចូលក្នុងទន្លេ

វៀតណាម៖ បាក់ស្ពានផុងចូវនៅប្រទេសវៀតណាមកាលពីព្រឹកថ្ងៃទី ៩ សីហា បានបណ្តាលឲ្យមានមនុស្សយ៉ាងហើចណាស់ ១៣នាក់បាត់ខ្លួន ម៉ូតូ និងឡានជាច្រើនគ្រឿងបានធ្លាក់ចូលទឹកទន្លេដោយសារតែសម្ពាធទឹកហូរខ្លាំង និងរងការវាយប្រហារពីព្យុះយ៉ាកជីដ៏ខ្លាំងក្លាមិនធ្លាប់កើតមានក្នុងប្រទេសវៀតណាម។

យោងតាមមន្រ្តីវៀតណាមគិតត្រឹមល្ងាចថ្ងៃច័ន្ទមានរថយន្តប្រហែល ១០គ្រឿង និងម៉ូតូពីរគ្រឿងបានធ្លាក់ចូលទៅក្នុងទន្លេ ហើយមនុស្ស ១៣ នាក់បានបាត់ខ្លួន ក្នុងនោះមាន ៣នាក់ត្រូវបានជួយសង្រ្គោះនិងបញ្ជូនទៅកាន់មន្ទីពេទ្យ។ អាជ្ញាធរវៀតណាមកំពុងពិចារណាជម្រើសនៃការសាងសង់ស្ពានឡើងវិញ ដើម្បីសម្រួលការធ្វើដំណើរនៃការភ្ជាប់រវាងស្រុក ឡាំថៅ និង តាំ ណាំ។

ភ្លាមៗក្រោយបាក់ស្ពានកាណូតជាច្រើនត្រូវបានដាក់ពង្រាយនៅតាមបណ្តោយច្រាំងទន្លេ ដើម្បីស្វែងរកជនរងគ្រោះដែលបានធ្លាក់ចូលក្នុងទឹកទន្លេ។ ទឹកហូរខ្លាំងបានបង្កជាបញ្ហាយ៉ាងខ្លាំងដល់ក្រុមអ្នកជួយសង្រ្គោះ។

គួរបញ្ជាក់ថាស្ពានផុងចូវ ត្រូវបានសាងសង់ និងដាក់ឱ្យដំណើរការនៅឆ្នាំ ១៩៩៥ ។ ស្ពាននេះត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ដែក និងបេតុងដែលផ្ទុកទម្ងន់បាន ១៨តោន ការបាក់ដាច់ស្ពាននេះត្រូវបានអាជ្ញាធរវៀតណាមដាក់ការសង្ស័យថាអាចមកពីស្ពាននេះមានភាពចាស់ទ្រុតទ្រោម និងរងការប្រហារពីកម្លាំងព្យុះយ៉ាកជីទើបធ្វើឲ្យស្ពាននេះដាច់បាក់ធ្លាក់ចូលក្នុងទន្លេ៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង