Cc time web banner 054637

ស្ត្រីម្នាក់ត្រូវចាប់ខ្លួនក្រោយមួលបង្កាច់ថា«ថ្នាក់ដឹកនាំជាយួន»មិនមែនជាការបញ្ជេញមតិ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកស្រី ហ៊ូ រុនអេង ដែលត្រូវបានចាប់ខ្លួន នៅថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៤។រូបភាព៖សម្តេច ហ៊ុន សែន

ភ្នំពេញ៖ស្ត្រីម្នាក់ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនភ្លាមៗ ពីបទ ញ៉ុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយមានចូលរួមសកម្មភាព និង ចោទប្រកាន់ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលសព្វថ្ងៃថា ជាការរៀបចំដោយវៀតណាម ឬយួន។ការចាប់ខ្លួននេះ ត្រូវបានសម្តេច ហ៊ុន សែន ចាត់ទុកថា មិនមែនជាការបញ្ជេញមតិ តែជាការមួលបង្កាច់បង្ខូចកិត្តិយសដល់ថ្នាក់ដឹកនាំ។

ស្ត្រីដែលចាប់ខ្លួននោះមានឈ្មោះថា ហ៊ូ រុនអេង កើតនៅថ្ងៃទី ២៨ ឧសភា ឆ្នាំ១៩៧១ ទីកន្លែងកំណើតភូមិព្រែកដើមចាន់ ឃុំសំបួរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានចូលរួមសកម្មភាពកាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ និង ជាបន្តបន្ទាប់ ក្នុងបទល្មើស ញ៉ុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

កាលពីថ្ងៃទី ៨ កញ្ញា ម្សិលមិញ ស្តីម្នាក់នេះ បានចូលទៅខំមិនក្នុងផេកសម្តេច ហ៊ុន សែន ដោយបានចោទប្រកាន់ថ្នាក់ដឹកនាំថា ជាយួន ដោយធ្វើល្បិចធ្វើជាខ្មែរ ដើម្បីដឹកនាំប្រទេសកម្ពុជា។សម្រាប់សម្តេច ហ៊ុន សែន បានចាត់ទុកការចាទរបស់ស្ត្រីម្នាក់នេះ គឺមិនមែនជាសិទ្ធិក្នុងការបញ្ចេញមតិនោះទេ ពោលគឺជាមួលបង្កាច់គ្មានមូលដ្ឋាន។សម្តេច បានសង្កត់ធ្ងរថា គ្មានការលើកលែងណាមួយត្រូវបាន ធ្វើសម្រាប់មនុស្សបែបនេះទេ។សិទ្ធិបញ្ចេញមតិត្រូវបានគោរពតែការមួលបង្កាច់មិនត្រូវបានអត់ឱនឲ្យទេ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង