Cc time web banner 054637

ស៊ីស៊ីថាមស៍ ចុះកិច្ចសហប្រតិបត្តិការជាមួយ«មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិ»ក្វាងស៊ី

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ក្វាងស៊ី​ ៖ សារព័ត៌មានភាសាចិនរបស់កម្ពុជា អង្គភាព ស៊ីស៊ីថាមស៍(The Cambodia China Times)បានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការជាមួយ មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើបីចំណុចសំខាន់ ពាក់ពន្ធ័ខ្លឹមសារព័ត៌មាន ការច្នៃប្រឌិតបច្ចេកវិទ្យា និង ការផ្លាស់ប្តូរទស្សនកិច្ច ក្នុងគោលដៅរួមគឺនិយាយរឿងល្អៗពីប្រទេសកម្ពុជានិងចិន ជំរុញទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំង ២បន្ថែមទៀត។

មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិ ក្វាងស៊ី សម្ភោធជាផ្លូវការនាថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។លោក ផ្លុង វិចិត្រ ស្ថាបនិក និង ជាអគ្គនាយកនៃអង្គភាព ស៊ីស៊ីថាមស៍ បានចូលរួមកិច្ចក្នុងពិធីសម្ពោធជាផ្លូវការនេះ និង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី។

នៅថ្ងៃនោះ មានប្រព័ន្ធផ្សព្វផ្សាយសរុបចំនួន ២១ មកពីប្រទេសអាស៊ាន បានចូលរួមក្នុងពិធីសម្ពោធមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី។អង្គភាពសារព័ត៌មាន ស៊ីស៊ីថាមស៍ គឺជាប្រព័ន្ធផ្សព្វផ្សាយតែមួយគត់ក្នុងប្រទេសកម្ពុជាដែលបានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការខាងលើ។

មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី គឺជាស្ថាប័នដែលបានបង្កើតឡើងក្រោមការដឹកនាំផ្ទាល់ដោយក្រសួងឃោសនានៃគណៈកម្មាធិការបក្សនៃតំបន់ស្វយ័តក្វាងស៊ី ដែលមានការដឹកនាំដោយ 《Guangxi Daily》 និងសម្របសម្រួលដោយស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្វាងស៊ី។ មជ្ឃមណ្ឌលនេះ គឺជាស្ថាប័នដែលមានឥទ្ធពលមួយសម្រាប់ខេត្តក្វាងស៊ីក្នុងការផ្លាស់ប្តូរវិស័យព័ត៌មាននិងវប្បធម៌ជាមួយប្រទេសជុំវិញពិភពលោក។

ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយតែមួយគត់របស់ប្រទេសកម្ពុជាដែលបានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី អង្គភាពសារព័ត៌មាន ស៊ីស៊ីថាមស៍ បានបង្កើតទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពយូរអង្វែងជាមួយ 《Guangxi Daily》ជាង៥ឆ្នាំមកហើយ ដោយចាប់តាំងពីឆ្នាំ ២០១៩មក ដោយមានការគាំទ្រពីអង្គភាព ស៊ីស៊ីថាមស៍ 《Guangxi Daily》បានបង្កើតការរិយាល័យទំនាក់ទំនងរបស់ខ្លួននៅទីក្រុងភ្នំពេញ និង ភាគីកន្លងទៅបានរួមគ្នាផលិតព័ត៌ មានជាភាសាខ្មែរនិងភាសាចិន និងផ្សព្វផ្សាយនៅស្ថាប័នរៀងៗខ្លួន ថែមទាំងបញ្ចូនផ្សាយទៅតាមប្រព័ន្ធផ្សព្វផ្សាយដៃគូរបស់ខ្លួន ភាគីទាំងពីរក៏ធ្លាប់រៀបចំពិព័រណ៍វប្បធម៌អរូបីកម្ពុជា-ចិននៅភ្នំពេញ និងកម្មវិធីផ្សេងៗជាច្រើន។

ក្នុងកិច្ចសម្ភោធនោះ លោកស្រី Chen Yijun សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សតំបន់ស្វយ័តក្វាងស៊ី និង ជារដ្ឋមន្ត្រីក្រសួងឃោសនាការខេត្តក្វាងស៊ី បានគូសបញ្ជាក់នៅក្នុងសុន្ទរកថារបស់លោកស្រីថា ក្វាងស៊ីបានសហការជាមួយ ប្រព័ន្ធផ្សព្វផ្សាយមជ្ឈឹមចិន រួមទាំងបណ្តាសារព័ត៌មានតាមបណ្តាប្រទេសអាស៊ាន និងហុងកុង ម៉ាកាវ បង្កើតជាមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី ដើម្បីកសាងប្រព័ន្ធទំនាក់ទំនងផ្នែកផ្សព្វផ្សាយអន្តរជាតិដោយផ្តោតលើអាស៊ាននិងក្វាងស៊ី ក្នុងគោលបំណងបម្រើឱ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងចិន-អាស៊ានកាន់តែប្រសើរឡើង។

ក្នុងពិធិសម្ភោធនោះ ថ្នាក់ដឹកនាំនៃសារព័ត៌មានChina Daily, China International Publishing Group, China News Service និងស្ថាប័នដទៃទៀត អគ្គកុងស៊ុលនៃប្រទេសអាស៊ានប្រចាំនៅទីក្រុងណាននីង ព្រមទាំងថ្នាកដឹកនាំសារព័ត៌មាននៃប្រទេសអាស៊ានចំនួន២១ស្ថាប័នធំៗ ចូលរួមព្រឹត្តិការណ៍នេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង