Cc time web banner 054637

ខេត្តភាគខាងត្បូងប្រទេសចិនរងការវាយប្រហារដោយព្យុះYagiបង្ខំឱ្យមនុស្សជិត១លាននាក់ជម្លៀស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ ខេត្តមួយចំនួននៃភាគខាងត្បូងប្រទេសចិន ក្នុងនោះមានខេត្ត Guangdong និង Hainan បានរងការវាយប្រហារដោយព្យុះ Yagi បង្ខំចិត្តឱ្យប្រជាពលរដ្ឋប្រមាណជិត១លាននាក់ត្រូវជម្លៀសចេញពីខេត្តទៅកាន់ទីកន្លែងមានសុវត្តិភាព។កម្លាំងព្យុះ Yagi ដែលវាយប្រហារនៅប្រទេសចិន គឺលើសពី ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង រំខានដល់ផ្លូវដឹកជញ្ជូន បិទសាលារៀន និង ផ្អាកប្រតិបត្តិការនៅទូទាំងខេត្ត។

ការិយាល័យឧតុនិយមចិន បានគូសបញ្ជាក់ថា Yagi បានវាយប្រហារ ក្នុងទីក្រុង Zhanjiang ខេត្ត Guangdong ដែលមានល្បឿនខ្យល់អតិបរមាជាង២០០ គីឡូម៉ែត្រក្នុងមួយម៉ោងដែលមិនធ្លាប់មាន ហើយខេត្ត Hainan ដែលមានកម្លាំងខ្យល់បក់លើសពី ២៣៤គីឡូម៉ែត្រក្នុងមួយម៉ោង។

គិតត្រឹមរសៀលថ្ងៃសុក្រម្សិលមិញ ព្យុះ Yagi បានបង្ខំឱ្យមានការផ្លាស់ទីលំនៅរបស់អ្នកស្រុកជិត៦០ម៉ឺននាក់ នៅក្នុងខេត្តក្វាងទុង ទូកនេសាទទាំង ៨៤.៨៧៣ គ្រឿងក្នុងខេត្តបានស្វែងរកជម្រកនៅកំពង់ផែ។

ផ្លូវដឹកអ្នកដំណើរផ្លូវទឹកចំនួន៧២ នៃផ្លូវទឹកចំនួន ៩៤ របស់ក្វាងទុងត្រូវបានផ្អាក ហើយយ៉ាងហោចណាស់រថភ្លើងល្បឿនលឿនចំនួន ១៤១ ត្រូវបានលុបចោល សាលាក្នុងក្រុងទាំង១០ទូទាំងខេត្តក៏ត្រូវបានបិទជាបណ្ដោះអាសន្ន។

ចំពោះខេត្ត ហៃណាន បានផ្លាស់ប្តូរទីលំនៅប្រជាជនចំនួនជាង៤០គ្រួសារ មុនពេលព្យុះទីហ្វុង Yagi បោកបក់ក្នុងខេត្តនេះ។ ប្រតិបត្តិការនៅតំបន់ទេសចរណ៍ចំនួន ៨៩ នៅទូទាំងខេត្ត Hainan ត្រូវបានផ្អាក ហើយចរាចរណ៍នៅលើផ្លូវ ស្ពាន និងផ្លូវរូងក្រោមដីទាំងអស់ ត្រូវបានបិទជាបណ្តោះអាសន្ន។បច្ចុប្បន្ននេះ ព្យុះ Yagi បានធ្វើដំណើរមកដល់ភាគខាងជើងប្រទេសវៀតណាម បាននឹងកំពុងវាយប្រហារតំបន់ និង ទីក្រុងសំខាន់ៗមួយចំនួនដូចជា ទីក្រុងហាណូយ ហាឡុង ជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង