681 ezgif.com resize
Swift cc time

វៀតណាមពង្រាយទាហានកន្លះលាននាក់ត្រៀមទប់ទល់ជាមួយព្យុះយ៉ាកជី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

វៀតណាម៖ ប្រទេសវៀតណាម បានពង្រាយកងកម្លាំង ទាហាន និងយោធា និងក្រុមជួយសង្រ្គោះបន្ទាន់សរុបប្រមាណ ៤៥ ម៉ឺននាក់ ដើម្បីត្រៀមទប់ទល់ និង ជួយសង្រ្គោះពលរដ្ឋរបស់ខ្លួនដែលនិងត្រូវព្យុះយ៉ាកជីវាយប្រហារនៅចុងសប្តាហ៍នេះ។ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ ខ្យល់ព្យុះយ៉ាកជី បានបោកបក់កណ្តាលឈូងសមុទ្រតុងកឹង ដែលមានចម្ងាយប្រហែល ១៦០ គីឡូម៉ែត្រពីកណ្តាលនៃ ខេត្ត Quang Ninh និង Hai Phong។

ព្យុះ Yagi បានផ្លាស់ទីកាន់តែលឿនទៅក្នុងភាគឦសានប្រទេសវៀតណាម ជាមួយនឹងខ្យល់បក់រហូតដល់ ១៣៣ គីឡូម៉ែត្រក្នុងមួយម៉ោង បន្ទាប់ពីបានបោកបក់នៅខេត្ត Quang Ninh និង Hai Phong។ទីភ្នាក់ងារឧតុនិយមវៀតណាម បានវាស់ល្បឿនខ្យល់ ១១៧ គីឡូម៉ែត្រក្នុងមួយម៉ោងនៅលើកោះ Bach Long Vi នៃទីក្រុង Hai Phong និងខ្យល់ ៤៩ គីឡូម៉ែត្រនៅកោះ Co To នៃខេត្ត Quang Ninh ។

ចាប់ពីថ្ងៃសៅរ៍ ដល់ថ្ងៃច័ន្ទ ភាគខាងជើងប្រទេសវៀតណាម និងខេត្ត Thanh Hoa នឹងទទួលបានទឹកភ្លៀងពី ១០០-៣៥០ មីលីម៉ែត្រ ដោយកន្លែងខ្លះត្រូវលិចទឹកលើសពី ៥០០ មីលីម៉ែត្រ។ ភ្លៀងធ្លាក់ខ្លាំងបំផុតនៅភាគឦសាននឹងប្រមូលផ្តុំនៅថ្ងៃសៅរ៍ ហើយនៅភាគពាយ័ព្យចាប់ពីយប់ថ្ងៃសៅរ៍ដល់យប់ថ្ងៃអាទិត្យ។

ជាការតៀមខ្លួននៃការមកដល់នៃព្យុះនេះប្រជាពលរដ្ឋវៀតណាម នៅក្នុងទីក្រុងហាណូយដែលជាទីក្រុងធំប្រចាំប្រទេសវៀតណាមបានសម្រុកទៅផ្សារនានាក្នុងទីក្រុង ដើម្បីទិញម្ហូបអាហារ និងសម្ភារចាំបាច់ទុក ក្នុងករណីព្យុះយ៉ាកជី វាយប្រហារក្នុងទីក្រុង៕


Khcct banner

អត្ថបទទាក់ទង