Cc time web banner 054637

មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ីសម្ពោធជាផ្លូវការ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ក្វាងស៊ី៖ នៅថ្ងៃទី៦ខែកញ្ញានេះ មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី ត្រូវបានសម្ពោធជាផ្លូវការនៅទីក្រុងណាននីង។

លោកស្រីChen Yijun សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សតំបន់ស្វយ័តក្វាងស៊ី និងជារដ្ឋមន្ត្រីក្រសួងឃោសនាការខេត្តក្វាងស៊ី បានគូសបញ្ជាក់នៅក្នុងសុន្ទរកថារបស់លោកថា ក្វាងស៊ីបានសហការជាមួយ ប្រព័ន្ធផ្សព្វផ្សាយមជ្ឈឹមចិន រួមទាំងបណ្តាសារព័ត៌មានតាមបណ្តាប្រទេសអាស៊ាន និងហុងកុងម៉ាកាវ ដើម្បីបង្កើតមជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិក្វាងស៊ី បង្កើតជាមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី ដើម្បីកសាងប្រព័ន្ធទំនាក់ទំនងផ្នែកផ្សព្វផ្សាយអន្តរជាតិដោយផ្តោតលើអាស៊ាននិងក្វាងស៊ី ក្នុងគោលបំណងបម្រើឱ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងចិន-អាស៊ានកាន់តែប្រសើរឡើង។

ក្នុងពិធិសម្ពោធនេះ ថ្នាក់ដឹកនាំនៃសារព័ត៌មានChina Daily, China International Publishing Group, China News Service និងស្ថាប័នដទៃទៀត អគ្គកុងស៊ុលនៃប្រទេសអាស៊ានប្រចាំនៅទីក្រុងណាននីង ព្រមទាំងថ្នាកដឹកនាំសារព័ត៌មាននៃប្រទេសអាស៊ានចំនួន២១ស្ថាប័នធំៗ ចូលរួមព្រឹត្តិការណ៍នេះផងដែរ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង