Cc time web banner 054637

ពលរដ្ឋវៀតណាមសម្រុកទៅទិញ«ម្ហូបនិងសម្ភារចាំបាច់ទុក»មុនពេលព្យុះYagiមកដល់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ហាណូយ៖ ប្រជាពលរដ្ឋវៀតណាមជាច្រើននាក់ នៅថ្ងៃទី ៦ កញ្ញានេះ បាននាំគ្នាសម្រុកទៅផ្សារលក់ទំនិញទិញ សម្ភារ ម្ហូបអាហារទុក ខណៈពេលព្យុះយ៉ាក​ជី (Yagi) បាន​វិវត្តន៍​ទៅ​ជា​ព្យុះសង្ឃរានឹងវាយប្រហារខ្លាំងនៅប្រទេសវៀតណាមនៅថ្ងៃស្អែកនេះ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមVnexpress ចេញផ្សាយនៅល្ងាចនេះ។

ប្រជាពលរដ្ឋវៀតណាម នៅក្នុងទីក្រុងហាណូយដែលជាទីក្រុងធំប្រចាំប្រទេសវៀតណាម ហើយត្រូវបានព្យាករណ៍ថានឹងរងការវាយប្រហារដោយព្យុះកំណាច យ៉ាកជី នៅល្ងាចថ្ងៃសុក្រ ខែកញ្ញានេះ បានសម្រុកទៅផ្សារនានាក្នុងទីក្រុង ដើម្បីទិញម្ហូបអាហារ និងសម្ភារចាំបាច់ទុក ក្នុងករណីព្យុះយ៉ាកជី វាយប្រហារក្នុងទីក្រុង។

យោងតាមសេចក្តីរាយការណ៍ពីបណ្តាញសារព័ត៌មានវៀតណាម បានឱ្យដឹងថា ហាងលក់ទំនិញ និង ផ្សារមួយចំនួនក្នុងទីក្រុង មានមនុស្សច្រើនកោះករ និង លក់ដាច់អស់គ្មានសល់ដោយកំណើនកើនចំនួនអ្នកមកទិញប្រមាណជិត៤០០ភាគរយ ហើយកន្លែងគិតលុយត្រូវបង្ខំចិត្តបន្ថែមកម្លាំង៕



Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង