ភ្នំពេញ៖ លោក Prabowo Subianto រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងការបរទេសកម្ពុជា។
ដំណើរទស្សនកិច្ចនេះ គូសបញ្ជាក់ពីទំនាក់ទំនងដ៏កក់ក្តៅ រវាងកម្ពុជា និងឥណ្ឌូណេស៊ី ព្រមទាំងរក្សាបាននូវសន្ទុះដ៏ល្អ នៃការផ្លាស់ប្តូរទំនាក់ទំនងកម្រិតខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចនេះ លោក Prabowo Subianto នឹងមានជំនួបសម្តែងការគួរសមជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕