Cc time web banner 054637

ពូទីនគាំទ្រលោកស្រី Kamala Harris ក្នុងការឈ្នះឆ្នោតជាប្រធាធិបតីអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រកាសគាំទ្រលោកស្រី Kamala Harris ក្នុងការដណ្តើមយកកៅអីជាប្រធានាធិបតីអាម៉េរិកក្នុងខែវិច្ឆិកាខាងមុខនេះ ដែលគូប្រជែងរបស់លោកស្រីគឺលោកដូណាល់ត្រាំ។ លោកពូទីនបានថ្លែងគាំទ្របែបនេះនៅក្នុងវេទិកាសេដ្ឋកិច្ចនៅទីក្រុង Vladivostok ភាគខាងកើតចុងបូព៌ារបស់រុស្ស៊ី។

បើតាមលោកពូទីនការគាំទ្ររបស់លោកនេះមិនមែនលោក និងពលរដ្ឋរុស្ស៊ីជាអ្នកសម្រេចថាតើនរណានិងក្លាយជាប្រធានាធិបតីឡើយ គឺជាការសម្រេចទៅលើប្រជាជនអាម៉េរិកផ្ទាល់ដែលនឹងទៅបោះឆ្នោតជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្តសម្រាប់ការដឹកនាំប្រទេសបន្តពីលោកប្រធានាធិបតីចូបៃដិន។ លោកជឿជាក់ថាប្រសិនបើលោកស្រី Harris ជាប់ឆ្នោតនោះទណ្ឌកម្មនាៗមកលើរុស្ស៊ីអាចនិងមានការបន្ធូបន្ថយជាងពីមុន។

ជាការឆ្លើយតប លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិកអះអាងថាលោក ពូទីន គួរតែឈប់និយាយអំពីការបោះឆ្នោតរបស់សហរដ្ឋអាម៉េរិក ហើយលោកមិនត្រូវជ្រៀងជ្រែងចូលក្នុងការបោះឆ្នោតនាពេលខាងមុខឡើយ។

លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក

គួរបញ្ជាក់ថានៅសល់តែប្រមាណជាង២ខែទៀតតែប៉ុណ្ណោះអាម៉េរិកនិងធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីដែលបច្ចុប្បន្ននេះមានគូប្រជែងតែពីរតែប៉ុណ្ណោះគឺលោកស្រី Kamala Harris និងអតីតប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំ ដែលអ្នកទាំងពីរកំពុងតែប្រទាញប្រទុងស្វែងរកសម្លេងឆ្នោត និងអ្នកគាំទ្រដើម្បីដណ្តើមយកកៅអីប្រធានាធិបតីក្នុងឆ្នាំ ២០២៤៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង