Cctimesw1140xh150cm copy

គីមជុងអ៊ុន«ប្រហារជីវិត»មន្រ្តី៣០នាក់ក្រោយមិនអាចទប់ស្កាត់ទឹកជំនន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោកគីមជុងអ៊ុនជិះទូកពិនិត្យមើលតំបន់រងគ្រោះកាលពីខែកក្កដា

ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានបញ្ជាឱ្យប្រហារជីវិតមន្ត្រីពី ២០ ទៅ ៣០ នាក់ក្រោយពួកគេទាំងនោះបរាជ័យក្នុងការការពារទឹកជំនន់ និងការរអិលបាក់ដីដែលបាននាំឱ្យពលរដ្ឋកូរ៉េខាងជើងប្រមាណជាង ៤០០០ នាក់ស្លាប់បាត់បង់ជីវិតកាលពីខែកក្កដា។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានចេញផ្សាយនាថ្ងៃទី ៥ កញ្ញានេះ។

យោងតាមទូរទស្សន៍ Chosun របស់កូរ៉េខាងត្បូង ដែលបានដកស្រង់សម្តីមន្ត្រីកូរ៉េខាងជើង ដែលមិនបញ្ចេញឈ្មោះ បានលាតត្រដាងថា លោក គីម ជុងអ៊ុន បានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះមន្រ្តីក្នុងតំបន់ទឹកជំនន់ដែលធ្វេសប្រហែលមិនអាចទប់ស្កាត់ទប់ជំនន់បាន និងបានបណ្តាលឲ្យមានការបាត់បង់ជីវិតពលរដ្ឋកូរ៉េរាប់ពាន់នាក់ និងម៉ឺននាក់គ្មានទីជម្រក។ គីមជុងអ៊ុនបានចោទប្រកាន់មន្រ្តីទាំងនោះពីការធ្វេសប្រហែស ដោយលោកនិងប្រហារជីវិតមន្រ្តីទាំងនោះនៅចុងខែកញ្ញានេះ ដោយមានមន្រ្តីប្រមាណ ២០ ទៅ ៣០ នាក់នៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់និងត្រូវប្រហារជីវិត ។

គួរបញ្ជាក់ថាកាលពីខែកក្កដា ប្រទេសកូរ៉េខាងជើងទទួលរងភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាមិនធ្លាប់មានដែលបានបណ្តាលឱ្យមានការរអិលបាក់ដី និងទឹកជំនន់នៅទូទាំងប្រទេសកូរ៉េខាងជើង ដែលប៉ះពាល់ដល់ផ្ទះសម្បែងជាង ៤,០០០ខ្នង និងធ្វើឱ្យប្រជាជនចំនួន ១៥,០០០ ផ្លាស់ទីលំនៅ និងស្លាប់ ៤ពាន់នាក់។ លោក គីម ជុងអ៊ុន ផ្ទាល់បានទៅទស្សនាតំបន់ដែលរងគ្រោះហើយបានទទួលស្គាល់ថា លោកនឹងចំណាយពេលជាច្រើនខែ ដើម្បីកសាងឡើងវិញនូវតំបន់ដែលរងគ្រោះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង