អាម៉េរិក៖ សិស្សប្រមាណ ៤ នាក់បានស្លាប់ និងយ៉ាងហោចណាស់ ៩ នាក់ទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារដ៏ធំមួយនៅវិទ្យាល័យ Apalachee ក្នុងទីក្រុង Winder ក្នុងរដ្ឋ Georgia សហរដ្ឋអាម៉េរិក។ ការបាញ់ប្រហារពីខ្មាន់កាំភ្លើងបានកើតឡើងនៅម៉ោងប្រមាណ ១០ព្រឹក ដែលបណ្តាលឲ្យសិស្សរាប់រយនាក់ស្លន់ស្លោ និងសាលាត្រូវបានបិតបណ្តោះអាសន្ន។
បើតាមប៉ូលីសអាម៉េរិកជនសង្ស័យក្នុងការបាញ់ប្រហារត្រូវបានចាប់ខ្លួននារសៀលថ្ងៃដដែល។ ហេតុការណ៍បាញ់ប្រហារដ៏ធំមួយនេះបណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់ និង៩នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅកន្លែងសង្រ្គោះបន្ទាន់។ ប៉ូលីសមិនទាន់បង្ហាញព័ត៌មានផ្លូវការពីជនសង្ស័យនេះនៅឡើយទេ គ្រាន់តែដឹងថាជនសង្ស័យមានវ័យ ១៤ឆ្នាំ។
លោកប្រធានាធិបតី Joe Biden បានសម្តែងការកាន់ទុកដល់អ្នកដែលបាត់បង់ជីវិត លោកបានបញ្ជាក់ថាមិនគួរណាពេលវេលាសប្បាយក្នុងការចូលរៀងបវេណសនការប្រែក្លាយជាការស្លាប់របស់អ្នកដែលមិនដឹងអ្វីសោះឡើយ។ លោកអំពាវនាវឲ្យអាជ្ញាធរស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហារដ៏សាហាវមួយនេះ៕