681 ezgif.com resize
Swift cc time

អាម៉េរិកចោទមេក្រុមហាម៉ាស់ថ្មីពាក់ព័ន្ធទៅនឹងការវាយប្រហារអ៊ីស្រាអែល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
មេដឹកនាំក្រុមហាម៉ាស់ថ្មីលោក Yahya Sinwar

អាម៉េរិក៖ សហរដ្ឋអាម៉េរិកបានចោទប្រកាន់អំពើភេរវកម្មប្រឆាំងលើមេដឹកនាំកំពូលៗរបស់ក្រុមហាម៉ាសរួមទាំងមេដឹកនាំហាម៉ាស់ថ្មីលោក Yahya Sinwar ដែលជាអ្នកនៅពីក្រោយក្នុងផែនការវាយប្រហារចូលក្នុងប្រទេសអុីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ដែលក្នុងនោះមនុស្សប្រហែល ១,២០០ នាក់ត្រូវបានសម្លាប់ និងជាង ២០០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាម៉េរិក លោក Merrick Garland អះអាងថាប្រធានក្រុមនយោបាយថ្មីរបស់ក្រុមហាម៉ាស លោក Yahya Sinwar និងសមាជិកជាន់ខ្ពស់ចំនួនប្រាំនាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ពីការធ្វើផែនការ ប្រព្រឹត្តអំពើឃោរឃៅ ផ្តល់ថវិកា និងជំនួយសម្ភារៈ សម្រាប់អំពើភេរវកម្ម ដើម្បីប្រទេសអុីស្រាអែល និងសម្លាប់ជនស៊ីវិល។ ការចោទប្រកាន់នេះ បានធ្វើឡើងប្រឆាំងនឹងមេដឹកនាំហាម៉ាស ដែលបានវាយប្រហារទៅលើអុីស្រាអែល ដែលបានសម្លាប់ មនុស្សជាង ១,២០០នាក់ ក្នុងនោះមានជនជាតិអាម៉េរិកជាង ៤០នាក់ និង ៨ នាក់ផ្សេងទៀតត្រូវបានចាប់ជាចំណាប់ខ្មាំង។

ជាមួយគ្នានោះ ប្រធានរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានស្នើឱ្យចៅក្រមចេញដីកាចាប់ខ្លួនជនជាប់ចោទចំនួន ៥នាក់ ប៉ុន្តែនៅទីបំផុតបានសម្រេចចិត្តដកការចោទប្រកាន់ បន្ទាប់ពីមានមនុស្សចំនួន ៣នាក់ត្រូវបានស្លាប់ រួមមានអតីតមេដឹកនាំនយោបាយហាម៉ាសចាស់ លោក Ismail Haniyeh ,Mohammed Deif និងលោក Marwan Issa ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយដ្រូនកាលពីចុងខែ កក្កដា៕

Khcct banner

អត្ថបទទាក់ទង