Smart saver cctime web bannertif

អ្នកស្លាប់ក្នុងទឹកជំនន់នៅបង់ក្លាដែសកើនដល់៧១នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ដាកា៖ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅក្នុងប្រទេសបង់ក្លាដែសបានកើនឡើងដល់ ៧១ នាក់ដោយមានមនុស្សរាប់លាននាក់នៅតែជាប់គាំងនៅក្នុងតំបន់ដែលរងគ្រោះខ្លាំងទឹកជំនន់បានបំផ្លាញទ្រព្យសម្បត្តិ និងបង្ខំពលរដ្ឋជាច្រើនលាននាក់ស្វែងរកកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន។

ភ្លៀងធ្លាក់ខ្លាំងក្នុងរដ្ឋធានីដាកាកាលពីថ្ងៃអង្គារបានវាយលុកស្រុកជាច្រើនទីតាំង ដោយបានលិចផ្លូវក្នុងជម្រៅរហូតដល់កន្លះម៉ែត្រ ដែលបណ្តាលឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង បង្ខំឲ្យយានយន្តជាច្រើនបើកឆ្លងកាត់ផ្លូវដែលលិចទឹក។ ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងខ្យល់មូសុងមិនឈប់ឈរ បានបង្កការបំផ្លិចបំផ្លាញក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្លា និងប៉ះពាល់ដល់ប្រជាជនប្រហែលប្រាំលាននាក់។

ប្រជាពលរដ្ឋជាង ៥៨ម៉ឺនគ្រួសារនៅតែជាប់គាំងនៅក្នុងស្រុកចំនួន ១១ ដែលរងគ្រោះដោយទឹកជំនន់ ហើយត្រូវការជាបន្ទាន់នូវអាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្លៀកបំពាក់ស្ងួត។ ក្រុមគ្រូពេទ្យជិត ៥០០នាក់កំពុងជួយផ្តល់ការព្យាបាល ដោយមានកងទ័ព ទ័ពអាកាស កងទ័ពជើងទឹក និងឆ្មាំព្រំដែនជួយពលរដ្ឋដែលកំពុងតែរងគ្រោះ។

យោងតាមការវាយតម្លៃបឋមរបស់ក្រសួងកសិកម្មបានឱ្យដឹងថា ដំណាំដែលមានតម្លៃ ប្រមាណជាង ២៨២លានដុល្លារត្រូវបានខូចខាត ដែលប៉ះពាល់ដល់កសិករជាង ១.៤ លាននាក់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង