Cctimesw1140xh150cm copy

ម៉ុងហ្គោលីមិនហ៊ាន«ចាប់ខ្លួនពូទីន»ដោយសារមិនអាចរស់ខ្វះរុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ម៉ុងហ្គោ៖ ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកពូទីនទៅកាន់ប្រទេសម៉ុងហ្គោលីដែលជាដែនដីនិងសម្ព័ន្ធមិត្ត និងស្ថិតនៅក្រោមការប្រកាសដេញចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានទាក់ទាញអ្នកតាមដានអន្តរជាតិជាខ្លាំងថាតើម៉ុងហ្គោលីនិងចាប់ខ្លួនតាមដីការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលរឺយ៉ាងណា។ ផ្ទុយពីការទន្ទឹងរងចាំចាប់ខ្លួនពូទីនពីភ្នែកអន្តរជាតិម៉ុងហ្គោលីបានក្រាលកម្រាលព្រំក្រហមទទួលស្វាគមន៍លោកប្រធានាធិបតីរុស្ស៊ីយ៉ាងកក់ក្តៅជាទីបំផុត ដែលជាទង្វើរត្រូវបាន ICC មានការខកចិត្តជាខ្លាំងដែលប្រទេសម៉ុងហ្គោលីមិនធ្វើការចាប់ខ្លួនពូទីន។

ជាការឆ្លើតតបទៅនឹងសំណើរក៏ដូចជាដីការឲ្យចាប់ខ្លួនលោកពូទីនក្នុងប្រទេសម៉ុងហ្គោលីអ្នកនាំពាក្យក្រសួងការបរទេសម៉ុងហ្គោលីបានអះអាងថាដង្ហើមនៃប្រទេសខ្លួនបាននាំចូលប្រេងពីរុស្ស៊ីប្រមាណជាង ៩៥ភាគរយ និងថាមពល ២០ភាគរយពីរុស្ស៊ី ការផ្គត់ផ្គង់និងនាំចូលពីរុស្ស៊ីគឺជាភាពចាំបាច់បំផុតសម្រាប់សេដ្ឋកិច្ច ក៏ដូចជាធ្វើឲ្យប្រទេស និងប្រជាជនម៉ុងហ្គោលីមានស្ថេរភាពដូចសព្វថ្ងៃដូចច្នេះប្រទេសម៉ុងហ្គោលីមិនអាចចាប់ខ្លួនអ្នកដែលផ្គត់ផ្គង់ដង្ហើមនៃប្រទេសរបស់ខ្លួនបានឡើយ។

ការមិនចាប់ខ្លួនលោកពូទីនតាមដីការ ICC ត្រូវបានលោក Heorhii Tykhii អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែនរិះគន់យ៉ាងខ្លាំងដល់ម៉ុងហ្គោលីដែលបរាជ័យមិនហ៊ានចាប់ខ្លួនពូទីនទាំងដែលលោកពូទីនបានទៅដល់ប្រទេសខ្លួន។ លោក Tykhii បន្ថែមថា "ម៉ុងហ្គោលីបានអនុញ្ញាតឱ្យឧក្រិដ្ឋជនដែលត្រូវបានចោទប្រកាន់ពីការនិរទេសកុមារឲ្យរួចផុតការទទួលទោស លោកប្រាប់ឲ្យម៉ុងហ្គោលីត្រូវតែទទួលខុសត្រូវចំពោះការមិនចាប់ខ្លួនលោកពូទីន។

គួរបញ្ជាក់ថាប្រទេសម៉ុងហ្គោលី គឺជាសមាជិកនៃតុលាការ ICC ដែលកាលពីខែមីនាឆ្នាំមុន បានចេញដីកាចាប់ខ្លួនអន្តរជាតិមួយដល់លោក ពូទីន ជុំវិញឧក្រិដ្ឋកម្មសង្រ្គាម ពាក់ព័ន្ធនឹងការនិរទេស និងការផ្ទេរកុមារពីតំបន់កាន់កាប់របស់អ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី។សមាជិក ICC ប្រមាណ ១០៨ ប្រទេសតម្រូវឱ្យអនុវត្តន៍តាមដីការបស់តុលាការ ប៉ុន្តែម៉ុងហ្គោលីមិនបានធ្វើដូច្នេះទេ។ អ្នកជំនាញផ្នែកច្បាប់ពីមុនបានអះអាងថាថាម៉ុងហ្គោលីទំនងជានឹងប្រឈមមុខនឹងការកាត់ទោសជុំវិញភាពអសកម្មរបស់ខ្លួនក្នុងការមិនចាប់លោកពូទីន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង