Cctimesw1140xh150cm copy

ណាតូប្រាប់សម្ព័ន្ធមិត្ត«កុំបាញ់ទម្លាក់»មីស៊ីលរុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រុស្ស៊ី៖ រដ្ឋមន្រ្តីការបរទេសនៃក្រុមសមាជិកណាតូប្រចាំប្រទេសប៉ូឡូញបានអំពាវនាវឲ្យក្រុមសម្ព័ន្ធមិត្តណាតូកុំបាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ី ដែលការបាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ីអាចនិងទាញក្រុមសម្ព័ន្ធមិត្តណាតូចូលប្រឡូកគ្នាជាមួយនិងសង្រ្គាមដោយផ្ទាល់ជាមួយនិងរុស្ស៊ី។ រដ្ឋមន្រ្តីការបរទេសប៉ូឡូញ Radoslaw Sikorski ថ្លែងបែបនេះជាមួយកាសែត Financial Times ជាការឆ្លើយតបទៅកាន់អ៊ុយក្រែនដែលអំពាវនាវឲ្យសម្ព័ន្ធមិត្តអង្កការណាតូបាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ី។

លោក Radoslaw Sikorski

ថ្លែងជាមួយកាសែត Financial Times លោក Radoslaw Sikorski បានអះអាងថាក្រុមសម្ព័ន្ធមិត្តណាតូអាចមានសិទ្ធស្របច្បាប់ក្នុងការបាញ់ទម្លាក់មីស៊ីរបស់រុស្ស៊ីលុះត្រាណាតែមីស៊ីលទាំងនោះហោះចូលដែនអាកាស និងប្រទេសដែលជាសម្ព័ន្ធមិត្តណាតូ។ ប្រសិនបើមិនមានការហោះហើរចូលក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសខ្លួនទេលោកមិនអាចបាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ីបានឡើយ ហើយសម្ព័ន្ធមិត្តណាតូដូចគ្នា។

គួរបញ្ជាក់ថាប៉ូឡូញ និងអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិកាលពីខែកក្កដា ដែលប្រទេសទាំងពីរនឹងពិនិត្យមើលលទ្ធភាពនៃការស្ទាក់ចាប់ និងបាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ី។ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz បានអះអាងថា រឿងនេះនឹងមិនត្រូវបានធ្វើដោយគ្មានការយល់ព្រមពីណាតូនោះទេ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង