Cctimesw1140xh150cm copy

ធនគារពិភពលោកប្ដេជ្ញាបន្ដលើកកម្ពស់វិស័យអប់រំនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី២ កញ្ញា បានចុះទស្សនកិច្ចសាលាបឋមសិក្សាព្រែកកំពឹស ក្នុងខណ្ឌដង្កោ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីរៀនពេញមួយថ្ងៃ។ បន្ទាប់ពីមើលឃើញពីតម្រូវការ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ ដែលសាលាកំពុងជួបប្រទះជាក់ស្តែង នៅក្នុងដំណើរទស្សនកិច្ចនេះ ធនាគារពិភពលោក នឹងបន្តចូលរួមជួយគាំទ្រឱ្យចំគោលដៅ។

ក្នុងដំណើរទស្សនកិច្ចនេះ លោក Cristian Aedo នាយកសម្រាប់ការអប់រំ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃធនាគារពិភពលោក មានប្រសាសន៍ថា បន្ទាប់ពីទស្សនកិច្ចតាមថ្នាក់រៀន លោកសង្កេតឃើញសកម្មភាពសិក្សារបស់សិស្សជាមួយលោកគ្រូអ្នកគ្រូ ពោរពេញដោយថាមពល ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ស្រលាញ់ការរៀនសូត្រ។

លោកស្រី Tania Meyer, Country Manager ធនាគារពិភពលោកប្រចាំកម្ពុជា ក៏បានបង្ហាញក្តីរីករាយដែលបានមកដល់សាលារៀនដោយផ្ទាល់ ឃើញយ៉ាងច្បាស់ពីសកម្មភាពនៃការបង្រៀន និងរៀនរបស់សិស្សានុសិស្ស ជាពិសេសគឺអាចមើលឃើញពីតម្រូវការ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ ដែលសាលាកំពុងជួបប្រទះជាក់ស្តែងដើម្បីអាចបន្តចូលរួមជួយគាំទ្រឱ្យចំគោលដៅ ដោយគូសបញ្ជាក់ថា ធនគារពិភពលោកពិតជាយកចិត្តដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

គួរបញ្ជាក់ដែរថា ធនាគារពិភពលោក បានគាំទ្រវិស័យអប់រំនៅកម្ពុជាតាមរយៈ គម្រោង អប់រំជាមូលដ្ឋាន (Basic Education 2025-2030) ដែលផ្តោតលើការលើកកម្ពស់គុណភាពនៃការអប់រំ និងការបណ្តុះបណ្តាលនៅគ្រប់កម្រិត ការអនុវត្តកំណែទម្រង់សាលារៀន ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាល និងវិធីសាស្រ្តបង្រៀនរបស់គ្រូបង្រៀន និងការលើកកម្ពស់ការអប់រំឌីជីថល។ ដើម្បីបង្កើតផលជះលើគុណភាពនៃការអប់រំទូទៅ គម្រោងត្រូវផ្តោតលើការអប់រំថ្នាក់ដំបូង ការអប់រំឌីជីថល ការបង្រៀន និងការរៀនពេញមួយថ្ងៃ អាហារូបត្ថម្ភ និងសុខភាពសាលារៀន សម្រាប់ក្រុមជួបការលំបាក អភិបាលកិច្ចតាមវិស័យ និងការបណ្តុះបណ្តាលគ្រូ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង