ហ្វីលីពីន៖ ទឹកជំនន់ និងការរអិលបាក់ដីបានសម្លាប់មនុស្ស ១១ នាក់ បន្ទាប់ពីព្យុះត្រូពិចដ៏កាចសាហាវមួយបានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងមកលើប្រទេសហ្វីលីពីនរយៈពេលពីរថ្ងៃ។ព្យុះត្រូពិច Yagi បានបោកបក់កាត់តំបន់ Bicol ភាគអាគ្នេយ៍នៃទីក្រុងម៉ានីលពេញមួយយប់កាលពីថ្ងៃអាទិត្យ ហើយត្រូវបានគេរំពឹងថានឹងបោកបក់មកលើឆ្នេរភាគឦសាននៃកោះ Luzon ដែលជំរុញឲ្យអាជ្ញាធរមានការប្រកាសអាសន្ន និងអំពាវនាវឲ្យពលរដ្ឋស្វែងរកកន្លែងមានសុវត្ថិភាពបណ្តោះអាសន្ន ។
សាលារៀន និងការិយាល័យរដ្ឋាភិបាលនៅទូទាំងរដ្ឋធានីម៉ានីលត្រូវបានបិទ សាឡាងនៅក្នុងតំបន់រងផលប៉ះពាល់ត្រូវបានផ្អាក និងជើងហោះហើរក្នុងស្រុកចំនួន ២៩ ត្រូវបានលុបចោលដោយសារតែអាកាសធាតុមិនល្អ និងងាយកើនគ្រោះអាសន្ន។ មន្ត្រីព័ត៌មានទីក្រុង Relly Bonifacio បានប្រាប់ AFP ថាមានមនុស្សបីនាក់ រួមទាំងស្ត្រីមានផ្ទៃពោះម្នាក់ បានស្លាប់នៅក្នុងការបាក់ដីកាលពីថ្ងៃច័ន្ទក្នុងទីក្រុង Antipolo ក្បែររដ្ឋធានីដែលមានភ្លៀងធ្លាក់ដូចគ្នា។
សេវាកម្មអាកាសធាតុក៏បានព្រមានអំពីហានិភ័យនៃរលកឆ្នេរសមុទ្រដ៏ធំដែលគំរាមកំហែងដល់សហគមន៍នានា នៅពេលដែលព្យុះបានបោកបក់មកលើដី។ព្យុះទីហ្វុងធំៗប្រហែល ២០ បានបោកបក់លើប្រទេសហ្វីលីពីន និងតំបន់ទឹកជុំវិញប្រទេសជារៀងរាល់ឆ្នាំ ដោយបានបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ និងបានសម្លាប់មនុស្សរាប់សិបនាក់រៀងរាល់ឆ្នាំ៕