Cctimesw1140xh150cm copy

ត្រីបាឡែន«ចារកម្ម»រុស្ស៊ីងាប់ក្នុងប្រទេសន័រវេស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ន័រវេស៖ ត្រីបាឡែន Beluga មានរហ័ស្សនាមថា Hvaldimir ដែលជាត្រីចារកម្មរបស់ប្រទេសរុស្ស៊ី ត្រូវបានគេប្រទះឃើញងាប់ក្នុងទីក្រុង Risavika នៅក្នុងដែនទឹកន័រវេស ហើយត្រូវបានបញ្ជូនទៅទីតាំងនៅក្បែរនោះដើម្បីរកមូលហេតុនៃការងាប់របស់វា។

ចារកម្មត្រីបាឡែន Hvaldimir ត្រូវបានគេប្រទះ ឃើញជាលើកដំបូងនៅក្នុងដែនទឹកន័រវេសកាលពី៥ឆ្នាំមុន ជាមួយនឹងកាមេរ៉ា GoPro ភ្ជាប់ជាមួយនឹងករបស់វាដែលមានអក្សរថាទីក្រុងសាំងពេទឺប៊ឺគ ដែលនេះមានន័យជាត្រីបាឡែនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសរុស្ស៊ី។

សាកសពរបស់បាឡែន Hvaldimir ត្រូវបានគេប្រទះឃើញអណ្តែតក្នុងសមុទ្រ នៅភាគខាងត្បូងប្រទេសន័រវេស កាលពីចុងសប្តាហ៍ ដោយអង្គការ Marine Mind NGO ជាមួយនឹងការតាមដានដោយយកចិត្តទុកដាក់បំផុតចំពោះសត្វប្រភេទនេះ។ ត្រីបាឡែននេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងបានឆ្លើយតបយ៉ាងលឿននូវដំណឹងដែលវាទទួលបាន ដែលនាំឱ្យទីភ្នាក់ងារស៊ើបការណ៍ក្នុងស្រុករបស់ប្រទេសន័រវេសសន្មត់ថា វាត្រូវបានគេបង្វិកនៅក្នុងប្រទេសរុស្ស៊ីដើម្បីស៊ើបការណ៍សម្ងាត់។ ជុំវិញនៃការងាប់ត្រីបាឡែននេះរុស្ស៊ីមិនបានធ្វើការឆ្លើយតបនោះទេ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង