681 ezgif.com resize
Swift cc time

៧ថ្ងៃ៖ សាលាដំបូងរាជធានីខេត្ត ចាត់ការលើសំណុំរឿងក្មេងទំនើង ៣៥ករណី មានជនសង្ស័យ ១៦៧នាក់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងក្មេងទំនើងចំនួន ៣៥ករណី ដែលមានជនសង្ស័យចំនួន ១៦៧ នាក់។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា ក្នុងរយះពេល ៧ថ្ងៃ ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអម សាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ៣៥ ករណី មានជនសង្ស័យចំនួន ១៦៧ នាក់ តុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន ចំនួន ១៤១ នាក់ ដែលពាក់ព័ន្ធនឹងបទ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ,ធ្វើឱ្យខូចខាតដោយចេតនា, លួចមានស្ថាន ទម្ងន់ទោស និងបទកាន់កាប់ ឬ ដឹកជញ្ជូន អាវុធដោយគ្មានការអនុញ្ញាត»។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានអំពាវនាវដល់ឪពុកម្តាយ ព្រមទាំងអាណាព្យាបាលទាំងអស់ ត្រូវខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់ កូនៗ ឱ្យដើរតាមគន្លងត្រឹមត្រូវវៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់ សង្គមជាតិ និងអំពាវនាវដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេស ជាតិ ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ហើយសូមជៀសវាងពីសកម្មភាព ទាំងឡាយណាដែលបង្កអន្តរាយដល់ខ្លួនគ្រួសារ និងសង្គមជាតិ៕

Khcct banner

អត្ថបទទាក់ទង