Cctimesw1140xh150cm copy

អាហ្វ្រិកចាប់អារម្មណ៍ហាត់«ក្បាច់គុន»កុងហ្វូចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ អ្នកហាត់កុងហ្វូម្នាក់មកពីប្រទេសកូតឌីវ័រ (អាហ្វ្រិកខាងលិច)បានចំណាយពេលហ្វឹកហាត់ជាច្រើនឆ្នាំនៅវត្តសៅលិញ ក្នុងខេត្ត Henan ភាគកណ្តាលប្រទេសចិន ដើម្បីរៀនកុងហ្វូចិន ហើយឥឡូវនេះអតីតសិស្សកុងហ្វូចិនមកពីអាហ្រ្វិលកំពុងដឹកនាំសិស្សវ័យក្មេងមកពីទ្វីបអាហ្រ្វិកដូចគ្នាដើម្បីទទួលយកភាពពិសេសនៃវប្បធម៌នៃក្បាច់កុងហ្វូចិន។ ជារៀងរាល់ព្រឹកលោកគ្រូ Max Yollando មកពីទីក្រុង កូតឌីវ័រ ដឹកនាំក្រុមនិស្សិតវ័យក្មេងក្នុងតំបន់ហ្សំប៊ីរត់តាមដងផ្លូ និងបង្រៀនក្បាច់គុនកុងហ្វូរបស់ចិន។

ថ្លែងប្រាប់សារព័ត៌មានរដ្ឋចិន CCTV លោក Max Yollando បានអះអាងថាកាលខ្ញុំនៅក្មេងលោកបានមើលកុន ហើយស្រមៃចង់រៀនក្បាច់គុនកុងហ្វូជាខ្លាំង លោកបានប្រាប់ម្តាយរបស់លោកថា ពេលធំឡើង លោកនឹងទៅប្រទេសចិនដើម្បីរៀនកុងហ្វូ។ លោកបានចំណាយពេលប្រហែលប្រាំមួយឆ្នាំនៅវត្តសៅលិញជាកន្លែងលោកបានផ្ដោតលើការរៀនកុងហ្វូ ហើយក៏បានបង្កើនការយល់ដឹងអំពីវប្បធម៌ចិនយ៉ាងស៊ីជម្រៅ។ លោកបន្តថាឆ្នាំនេះលោកនឹងនាំសិស្សរបស់លោកទៅប្រទេសចិនសម្រាប់ព្រឹត្តិការណ៍កុងហ្វូជាសកល។ លោកសង្ឃឹមថាពួកគេនឹងបង្ហាញក្បាច់គុនកុងហ្វូដែលពួកគេបានចេះស្ទាត់ និងវប្បធម៍ចិនដែលពួកគេបានសិក្សាជាមួយរូបលោក៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង