Cctimesw1140xh150cm copy

ក្រសួងការពារជាតិ៖យានយន្តពាក់ផ្លាក«ខ.ម»មិនអនុញ្ញាតឱ្យជនស៊ីវិលឬជនបរទេសប្រើប្រាស់ឡើយ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ជនជាតិចិនប្រើប្រាស់យានយន្ត ខម កន្លងទៅ។

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី ៣០ សីហាកន្លងទៅ បានចេញនូវសេចក្តីជូនដំណឹងមួយស្តីពី ការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខមរភូមិន្ទ។ក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងបានបញ្ជាក់ថា អ្នកប្រើប្រាស់ត្រូវតែជានាយទាហានដែលមានសិទ្ធពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។

សេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ ធ្វើឡើងក្រោយពីសង្កេតឃើញថា ក្នុងរយៈពេលចុងក្រោយនេះ មាននូវបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គម សាធារណៈ ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួន មានភាពក្រអឺតក្រទមមិន សក្តិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និង ទទួលការរិះគន់ពីសាធារណជន ជាពិសេស ប៉ះពាល់ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល។

ដើម្បីឆ្លើយតប និង ការពារ ក្រសួងការពារជាតិ បញ្ជាក់បន្ថែមអំពី ការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទទាំងអស់ អ្នកប្រើប្រាស់ត្រូវតែជានាយទាហានដែលមានសិទ្ធពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។ ការប្រើប្រាស់យានយន្តពាក់ផ្លាក លេខចរាចរខេមរភូមិន្ទ ត្រូវស្របតាមការកំណត់របស់ក្រសួងការពារជាតិ ចំពោះក្រុមហ៊ុនសហការវិនិយោគ វិស័យការពារជាតិនានាក៏ត្រូវបានអនុវត្តដូចគ្នា។

ក្រសួងការពារជាតិ បានព្រមានថា ក្នុងករណីដែលអនុវត្តការប្រើប្រាស់ផ្ទុយខុសពីខ្លឹមសារ ខាងលើ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ នឹងចាត់វិធានការច្បាប់ជាធរមាន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង