Cctimesw1140xh150cm copy

ទូតវៀតណាមសាទរកម្ពុជាដែលទទួល«ការរីកចម្រើនគ្រប់វិស័យ»បន្ទាប់ពីងើបពីសង្គ្រាម

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Nguyen Huy Tang អគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា

ភ្នំពេញ៖ស្ថានទូតវៀតណាមប្រចាំនៅប្រទេសកម្ពូជា បានសម្តែងការអបអរសាទរប្រទេសកម្ពុជា ដែលទទួលបានការរីកចម្រើនគ្រប់វិស័យ ក្នុងរយៈពេល៤៥ឆ្នាំកន្លងទៅនេះ ចាប់តាំងពីកម្ពុជាបានផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩។វៀតណាមមានជំនឿថា កម្ពុជានឹងសម្រេចបានផែនការរបស់ខ្លួនដើម្បីក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ថ្លែងក្នុងពិធីអបអរសាទរខួប ៧៩ ឆ្នាំនៃទិវាបុណ្យឯករាជជាតិវៀតណាម កាលពីថ្ងៃទី ៣០ សីហាម្សិលមិញ លោក Nguyen Huy Tang អគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា គូសបញ្ជាកថា កម្ពុជាបានពុះពាររាល់ការលំបាក និង បានកំពុងបោះជំហានឈានឡើងឥតឈប់ឈរ ហើយបានចូលជាសមាជិកពេញសិទ្ធិនៃអង្គការអន្តរជាតិជាច្រើន និង បានចូលរួមយ៉ាងសំខាន់ទៅក្នុងបេសកកម្មរក្សាសន្តិភាពនៃ UN ដោយមានគំនិតផ្តួចផ្តើមជាច្រើនដែលរួមចំណែកដោះស្រាយបញ្ហាក្នុងពិភពលោក។

បើតាមលោក Nguyen Huy Tang វៀតណាមសូមចូលរួមអបអរសាទរជាមួយកម្ពុជា ដែលបានសម្រេចសមិទ្ធផលនៃការរីកចម្រើនគ្រប់វិស័យនាំឱ្យសេដ្ឋកិច្ចជាតិអភិវឌ្ឍខ្លាំងខ្លា ហើយសមមិត្តវៀតណាម មានជំនឿថា កម្ពុជានឹងសម្រេចបានតាមផែនការរបស់ខ្លួន ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ហើយអត្តភាព និង កិត្យនុភាពរបស់កម្ពុជាកាន់តែល្បីល្បាញនៅឆាកអន្តរជាតិ។

គួរបញ្ជាក់ថា កម្ពុជា និង វៀតណាម គឺជាប្រទេសភូមិផលរបងជាមួយគ្នា ដោយបច្ចុប្បន្នទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនៅរយៈពេល៨ខែឆ្នាំ២០២៤នេះ សម្រេចបានជិត៧ពាន់លានដុល្លារអាម៉េរិក ហើយរំពឹងថា នៅឆ្នាំ២០២៤នេះ នឹងសម្រេចបានកំណើនជា១០ពាន់លានដុល្លារ លើកិច្ចសហប្រតិបត្តការជាមួយគ្នាលើគ្រប់វិស័យ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង