Cctimesw1140xh150cm copy

លោក ស សុខាប្រាប់មន្ត្រីក្រោមឱវាទកុំចាញ់បោក«សម្ដីអុចអាល»នាំកម្ពុជាធ្លាក់ចូលសង្គ្រាមជាថ្មី

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា នៅថ្ងៃទី ៣១ សីហានេះ បានចេញសារលិខិតមួយផ្ញើជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និង មន្ត្រីពន្ធនាគារក្របខណ្ឌក្រសួងមហាផ្ទៃ កុំចាប់អារម្មណ៍ កុំយកចិត្តទុកដាក់ កុំលង់ជឿតាមអន្ទាក់នយោបាយទាញទម្លាក់កម្ពុជាចូលទៅក្នុងអន្លង់នៃសង្គ្រាម ស៊ីវិលជាថ្មី។ជាសារធ្វើឡើង ក្រោយពីគេសង្កេតឃើញថា មានការប្រឌិតព័ត៌មានក្លែងក្លាយ ញុះញង់ អុចអាល បំបែកបំបាក់រវាងលោក និងថ្នាក់ ដឹកនាំកំពូល ដែលលោកចាត់ទុកថា ជាឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុល និយមមួយក្តាប់តូចនៅក្រៅប្រទេស។

លោក ស សុខា ដែលត្រូវជាកូនប្រុសបង្កើតរបស់សម្តេច ស ខេង បានបញ្ជាក់ម្តងហើយម្តងទៀតថា ក្នុងក្របខណ្ឌរាជរដ្ឋាភិបាលលោកគោរព និង អនុវត្តតាមអគ្គមគ្គទេសក៍ក៏របស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា  និង ក្នុងក្របខណ្ឌគណបក្ស លោកគោរពអនុវត្តតាមសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍បក្ស និង តាមអគ្គមគ្គទេសក៍ របស់ សម្តេច ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោក ស សុខា បានរំលឹកមន្ត្រីក្រោមឱវាទទាំងអស់ កុំចាប់អារម្មណ៍ កុំយកចិត្តទុកដាក់ កុំលង់ជឿតាមអន្ទាក់នយោបាយទាញទម្លាក់កម្ពុជាចូលទៅក្នុងអន្លង់នៃសង្គ្រាម ស៊ីវិលជាថ្មី ហើយត្រូវរួមសាមគ្គីគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ បន្តរក្សាស្មារតីសាមគ្គីភាព និង ជឿជាក់ខ្ពស់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត ដើម្បីអភិវឌ្ឍជាតិឱ្យសម្រេចបានជោគជ័យដូចដែលក្នុងរយៈពេល១ឆ្នាំនៃរាជរដ្ឋាភិបាល សម្រេចបានសមិទ្ធផលលេចធ្លោជាច្រើនជូនជាតិនិងប្រជាជន។ 

គួររម្លឹកជូនថា នេះមិនមែនជារឿងលើកទី១នោះទេ ដែលមានការប្រឌិតព័ត៌មានក្លែងក្លាយ ញុះញង់ អុចអាល បំបែកបំបាក់រវាងលោក ស សុខា ជាមួយថ្នាក់ដឹកនាំ។កាលពីសម្តេច ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏មានការចុះផ្សាយបែរនេះដែរ តែថ្នាក់ដឹកនាំកំពូលរបស់គណបក្សកាន់អំណាចបានវាយបកជាបន្តបន្ទាប់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង